តូចចិត្តនឹងម្តាយសង្សារ ផឹកថ្នាំពុលសញ្ញា ឆ្កែអង្គុយប៉ងធ្វើអត្តឃាត
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវក្រុមគ្រួសារដឹកតាមរថយន្តឈ្នួលយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ខេត្ត ហើយបានក្រុមគ្រូពេទ្យដាក់ ទឹកលាង ក្រពះជម្រះជាតិពុល ឱ្យរួចផុតជីវិត ដោយសារតែខឹង នឹងម្តាយសង្សារ ហាមមិនឱ្យអង្គុយនិយាយ លេងជាមួយកូនស្រី គាត់នាពេលយប់ លុះត្រឡប់មកផ្ទះវិញ ក៏ស្ទុះទៅទាញ យកដបទឹកថ្នាំពុលប្រភេទសញ្ញា ឆ្កែអង្គុយ ផឹកអស់ពីរកូនកែវ ធ្វើអត្តឃាត បណ្តាលឱ្យក្តៅ ប្រកាច់ បែកពពុះមាត់ នៅក្នុងផ្ទះតែម្តង ។
ហេតុការណ៍ផឹកថ្នាំពុលប៉ងធ្វើអត្តឃាតនេះបានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសំបូរ ហៅអាចម៍គោ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា យុវជនជនរងគ្រោះមានឈ្មោះ ពៅ ញ៉ាញ់ អាយុ២០ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅចំណុចខាងលិច ស្ពានដៃទន្លេ ក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកោះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកើត ហេតុខាងលើ ។
ប្រភពព័ត៌មានពីឪពុកជនរងគ្រោះឈ្មោះ ពៅ អាយុ៥៩ឆ្នាំ បានរៀបរាប់ ឱ្យដឹងថា មូលហេតុដែល កូនប្រុសគាត់ផឹកថ្នាំពុលប្រភេទ សញ្ញាឆ្កែអង្គុយ ដោយសារតែ តូចចិត្តនឹងម្តាយសង្សារ ហាមមិនឱ្យកូនស្រីគេ និយាយលេងនៅពេលយប់ ជាមួយកូនប្រុសរបស់គាត់ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគាត់មិនបាននៅផ្ទះទេ ដោយជាប់រវល់ ទៅលេងផ្ទះបង ប្អូនក្នុងភូមិ រីឯកូនប្រុសគាត់ បានទៅលេងផ្ទះសង្សារ របស់ខ្លួន ដែលស្រឡាញ់គ្នាជា យូរមកហើយនៅ ក្នុងភូមិជាមួយគ្នា លុះម្តាយខាងស្រីបានស្តីបន្ទោស បន្តិចបន្តួចថា ប្រុស និងស្រីមិន ត្រូវមកអង្គុយនិយាយ គ្នាលេងបែបនេះទេ ព្រោះមិនសមភ្នែកអ្នកស្រុក ហើយបើសិនជា ស្រឡាញ់កូនស្រីរបស់គាត់ ពិតប្រាកដនោះ សូមឱ្យឪពុកម្តាយ នាំចាស់ទុំមកចូលស្តីដណ្តឹងកូនស្រី គាត់រៀបការតាម ប្រណៃណីខ្មែរទៅ គាត់ក៏មិនបំបែក បំបាក់អ្វីដែរ បើសិនជា ស្រឡាញ់គ្នាស្មោះស្ម័គ្រពិត មែននោះ តែកុំឱ្យទុំមុន ស្រគាលឱ្យសោះ ព្រោះខ្មែរយើង មានប្រពៃណីល្អណាស់ ។
គាត់បញ្ជាក់ទៀតថា ក្រោយពីស្តីបន្ទោសបន្តិចបន្តួច ស្រាប់តែកូនប្រុស របស់គាត់ខឹង នឹងម្តាយខាងស្រី ក៏រត់ទៅទាញយកថ្នាំ ពុលបាញ់ស្មៅប្រភេទ ទឹកសញ្ញាឆ្កែអង្គុយមក ផឹកអស់ពីរ កូនកែវបណ្តាល ឱ្យក្អួតចង្អោរ ប្រកាច់បែកពពុះមាត់ សន្លប់បាត់ ស្មារតីនៅក្នុងផ្ទះ ហើយពេលនោះ បានបងស្រីជីដូនមួយរបស់ គេឃើញទាន់ ក៏រត់ទៅប្រាប់ឱ្យរករថយន្ដឈ្នួលដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តតែម្តង ។
លោកគ្រូពេទ្យបញ្ជាក់ឱ្យដឹងថា គ្រប់ថ្នាំពុលទាំងអស់សុទ្ធតែប៉ះពាល់ ដល់សុខភាព ដូច្នេះបើទោះ បីជាលាងក្រពះជម្រះជាតិពុល យ៉ាងណាក៏ដោយ បើសិនជា យុវជនរងគ្រោះផឹក អស់ច្រើននោះនឹង ធ្វើទុក្ខរលាកក្រពះ ពោះវៀន អាចប៉ះពាល់ដល់ អាយុជីវិតផងដែរ ៕
វីដេអូ៖
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!