យ៉ុង ច័ន្ទកណ្ណិកា រិះគន់មន្ត្រីអគ្គិសនី កម្ពុជា រឿងមើលច្រឡំកុងទ័រ
ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ សំឡេងស្រទន់បែបមនោសញ្ចេតនា អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ថ្មីៗនេះ បានរំលេចសារខ្លី មួយ ធ្វើការរិះគន់ចំៗ ទៅភ្នាក់ងារបុគ្គលិកអគ្គិសនី ពាក់ព័ន្ធទៅនឹង ចំនួនបរិមាណ អគ្គិសនីមានការកើនឡើង ខុសពីកុងទ័រ ដែលប្រើប្រាស់ប្រចាំថ្ងៃ ហើយយកលេសថា មើលច្រឡំ ដោយមិនមាន ទំនួលខុសត្រូវ ទាល់តែសោះ ។
តារាចម្រៀង ដែលមានឈ្មោះ បោះសំឡេង នៅក្រៅប្រទេស អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានរំលេចសារជាភាសាខ្មែរថា «អស់លោក ខាង បុគ្គលិកអគ្គិសនី អើយមេត្តាផងទៅ. កុំរបៀបរីកចំរើន តែប្រទេស តែប្រជាពលរដ្ឋក្រឡើងចង់រកអង្គរ ច្រកឆ្នាំង គ្មាន ដោយសារតែ ភ្លើងហ្នឹងហ៎! មេត្តាផងទៅ! ធ្វើអ្វីឲ្យច្បាស់ បានអត់? មិនតែផ្ទះខ្ញុំទេ គឺសឹងតែគ្រប់ផ្ទះតែម្តង ដែល រអ៊ូរឿងភ្លើង គ្រប់គ្នា! អាណិតប្រជាពលរដ្ឋ ដែលគ្នារកស៊ី ស្របច្បាប់ផងទៅ!! ..» ។
សម្រាប់ការបង្ហាញសាររិះគន់ របស់តារាស្រីរូបនេះ ថ្លែងរិះគន់បែបនេះ មិនមែន ជាលើកទី១ទេ ដោយនាពេលកន្លងមកធ្លាប់មាន ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ទៅលើខាងមន្រ្តី បម្រើការងារ នៅអគ្គិសនី កម្ពុជាដូចគ្នា ដោយសារតែ ចំនួនបរិមាណ អគ្គិសនី បានឡើងយ៉ាងគំហុក ធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនបាន សម្តែងការមិនពេញចិត្ត រហូតដល់ ខាងអគ្គិសនី ចេញមុខអះអាងថា គ្រប់យ៉ាងមានការ យល់ច្រឡំ ដោយសារតែបុគ្គលិក នៅអគ្គិសនីកម្ពុជា ទទួលស្គាល់ថា ខ្លួនមកកត់កុងទ័រ បែបស្មានៗយកតែម្ដង ។
ក្រោយពីមានការថ្លែង រិះគន់បែបនេះរួច ប្រជាពលរដ្ឋរំពឹងថា ខាងអគ្គិសនីកម្ពុជា នឹងមាន វិធានការចាត់ការ ទៅលើបុគ្គលិករបស់ខ្លួន ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យមាន ការភ័ន្តច្រឡំទៀត ព្រោះបើច្រឡំបែបនេះ ញឹកញាប់ពេក អាចធ្វើឲ្យប៉ះពាល់ ដល់ជីវភាព រស់នៅប្រជាជន និងអាចបង្កឲ្យមានបាតុភាព ជាច្រើនកើតឡើង ពីសំណាក់បងប្អូនពលរដ្ឋផងដែរ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!