រថយន្ត និងម៉ូតូប៉ះគ្នា ខណៈធ្វើដំណើរស្រប ទិសគ្នា បណ្តាលឲ្យ យុវជន ២នាក់រងរបួសធ្ងន់ ស្រាលក្នុង ក្រុងបានលុង
រតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារតែ រថយន្ត និងម៉ូតូប៉ះគ្នា ខណៈធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ យុវជនពីរនាក់ ម្នាក់របួសដាច់មេ ជើងខាងស្តាំ និង ម្នាក់ទៀតរបួសស្រាល ។ ហេតុការណ៍នេះបាន កើតឡើងកាលពី វេលាម៉ោង ៣និង៣៥នាទី រសៀល ថ្ងៃទី១៤ ខែសីហា ត្រង់ចំណុចផ្លូវ បែកជា៣ស្ថិត ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន និងនគរបាល ចរាចរណ៍នៃ ស្នងការ នគរបាលខេត្ត អន្តរាគមន៍បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ សមត្ថកិច្ចមូលដ្ឋាន ដែលចុះអន្តរាគមន៍ ប្រាប់ឲ្យដឹងថា រថយន្តមាន ម៉ាកកាមរីហើម ពណ៌ស្លែ ពាក់ស្លាកលេខឆ៩១១៧ភព២ និងអ្នកបើកបរឈ្មោះ ខាត់ បូទី និងអ្នកជិៈម៉ូតូ២នាក់ (មិនស្គាល់ អត្តសញ្ញាណ) ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ មានទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា)។
បើតាមប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញ រថយន្តធ្វើ ដំណើរ ពីជើងទៅត្បូងក្នុងល្បឿនយឺត មកដល់ផ្លូវ បែកជា៣ ស៊ីញ៉ូបត់ត្រឡប់ក្រោយ ស្របពេល យុវជន២នាក់ ខាងលើ ជិៈម៉ូតូក្នុងល្បឿនលឿន ប៉ះនិងរថយន្តបណ្តាលឲ្យ ដួលតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ សម្តែង ការហួសចិត្ត និងយុវជនពីរនាក់នេះ ក្រោកឈរឡើង ទាំងខ្លួន មានរបួសប្រុង វ៉ៃអ្នកបើក រថយន្តដោយសារតែ អ្នកបើករថយន្តនោះអង្វរពួកគេ ឲ្យទៅពេទ្យ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!