វីដេអូ៖ បើអ្នកលក់ស្អាតៗ គួរឲ្យស្រលាញ់ បែបនេះ តើប្រិយមិត្តថាទៅមើល អាចមិនទិញដែរទេ?

 
 

McDonald ជាហាងលក់អាហារ Fast Food ដ៏ល្បីបំផុតមួយ នៅលើពិភពលោក ដែលមានសាខាជាច្រើនកន្លែង តាមបណ្តាប្រទេសនានា ហើយក្នុងនោះឃើញថា នៅលើកោះតៃវ៉ាន់ ក៏មានផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ សំរាប់ហាង McDonald មួយកន្លែង មានទីតាំងស្ថិតនៅ ខាងមុខ ស្ថានីយ៍រថភ្លើងទីក្រុង តៃប៉ិ នៃកោះតៃវ៉ាន់នោះ គឺបុគ្គលិកស្រី បំរើការងារនៅ ទីនោះតែម្តង ដែលពួកគេ មានភាពគួរឲ្យទាក់ទាញ និង ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការតុបតែងខ្លួន ជាមួយនឹងឈុត ពណ៌ផ្កាឈូក យ៉ាងស្រស់ស្អាត ក្នុងឯកសណ្ឋាន ជាអ្នកបំរើស្រី តាមគេហដ្ឋាន។

ភ្ញៀវដែលបានទៅកាន់ទីនោះ តែងតែថតរូបភាព បុគ្គលិកស្រីទាំងនោះ ព្រោះតែពួកនាង មានសម្រស់យ៉ាងស្រស់ស្អាត ព្រមទាំងស្លៀក នូវឈុតពណ៌ផ្កាឈូក ទៀតនោះ រឹតតែធ្វើឲ្យពួកនាង កាន់តែមានភាព គួរឲ្យស្រលាញ់ មួយកំរិតបន្ថែមទៀត។

យ៉ាងណាមិញ វិធីសាស្រ្តទាក់ទាញអតិថិជននេះ បានធ្វើឲ្យមានភាពរំជើបរំជួល ដល់បណ្តា អ្នកប្រើប្រាស់ អ៊ិនធើណេត នៅតៃវ៉ាន់ ព្រោះពួកគេមិនចង់ ជឿសោះថា មានបុគ្គលិកស្រីស្អាតៗ ធ្វើការនៅទីនោះ បែបនេះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

រូបភាពបន្ថែម នាពេលថ្មីៗកន្លងទៅ៖






វីដេអូពី យូធូប

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម