លោកអឹុម ជីវ៉ា បង្អួត រថយន្តទំនើប
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងពិធីករ អឹុម ជីវ៉ា បានបង្ហោះរូបភាពហ៊ឺហា ជាមួយរថយន្តថ្មីប៉ុន្មាន សន្លឹកលើទំព័រហ្វេសប៊ុកកាលពី ថ្ងៃទី១០ សីហា ឆ្នាំ២០១៥ ។ រូបភាពនោះបង្កឱ្យ មានការចាប់អារម្មណ៍ ក្នុងនោះអ្នកខ្លះសម្តែងការភ្ញាក់ផ្អើលដែលលោក អឹុម ជីវ៉ា ប្រែជីវភាពលឿនបែបនេះ ។
កន្លងមកលោកអឹុម ជីវ៉ា មិនដែលបង្ហាញភាពឡូយឆាយទេ ជាមួយសម្ភារដូចជា រថយន្តទំនើបជាដើម ។ គេធ្លាប់តែឃើញលោកជីវ៉ាប្រើរថយន្ត ធម្មតាៗ លុះពេលឃើញភាពហ៊ឺហា បែបនោះធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំង ។
ពិធីករប្រចាំនាទីសំណើច របស់ទូរទស្សន៍ភីអិនអិន លោកអឹុម ជីវ៉ា ប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាពថា អ្នកលេងហ្វេសប៊ុកដែលឃើញរូបភាព លោកមានរថយន្តថ្មីទំនើបនោះ វាមិនមែនជាការណ៍ពិតទេ ។ លោកជីវ៉ានិយាយថា «អត់ទាន់មានលុយទិញ របស់ថ្លៃបែបនេះទេបង! ខ្ញុំនៅតែប្រើឡានចាស់ម៉ាកកូរ៉ូឡា និងកាមរីតម្លៃ ធម្មតាៗដូចគេនៅឡើយទេ ។
បើសិនជាមានលុយរាប់ម៉ឺន ដុល្លារនោះក៏អាចគិតដែរ រឿងដូររបស់ ។ ទោះជាយ៉ាងណាក្តី ក្នុងចិត្តចង់ទុកលុយកាក់ឱ្យបានច្រើនជាងប្រើរបស់ម៉ាកថ្លៃៗ ព្រោះខ្ញុំមានឡានដែរ ហើយជាឡានល្មមជិះ បើយកថ្មីដោយចំណាយច្រើនមិនចូលចិត្តទេ។ ណាមួយឡានមានជិះសមរម្យហើយ មិនចង់ទៅឡូយឆាយអីជាងនេះទេ សំខាន់ឱ្យតែបានឡានជិះទៅធ្វើការ គឺល្អហើយ មិនបាច់ឡានឡូយអីទេ ។
ចំពោះឡានដែលខ្ញុំ បង្ហោះក្នុងហ្វេសប៊ុកនោះ គឺជាឡានរបស់ ឪពុកធម៌គាត់ឱ្យប្រើ ។ ឪពុកធម៌រូបនោះ គាត់មានរថយន្តថ្លៃជិះប៉ុន្មានគ្រឿងដែរ ដូចជាស៊េរី៥៧០ក៏មាន ហើយតែងតែប្រាប់ខ្ញុំថា បើចង់យកប្រើគឺតាមចិត្ត ។ ប៉ុន្តែរូបខ្ញុំអត់ដែលមានគំនិត គិតចង់ហ៊ឺហារបស់គេទេ ។ ម្យ៉ាងរថយន្តគេថ្លៃណាស់ បើប៉ះពារទៅច្បាស់ជាមិនល្អ ណា មួយខ្លាចចិត្តគេ និងមិនចង់ឮមាត់ក មើលមុខអត់ចំពោះអ្នកណា ក៏ចេះស្រឡាញ់របស់ដែរ» ។
លោកអឹុម ជីវ៉ា ឱ្យដឹងថា មានគេសួរច្រើនពេល លោកបង្ហោះរូបភាពនោះ ដូច្នេះហើយលោកបញ្ជាក់ថា មិនមែនជារថយន្តផ្ទាល់ខ្លួន របស់លោកទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!