ទៅ​ចម្ការ​២​នាក់ ត្រូវ​រន្ទះបាញ់ ​ឪពុក​របួស​ ធ្ងន់ធ្ងរ ឯ​កូន​សន្លប់ ​១​ម៉ោង

 
 

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ត្រូវរ​ន្ធះ​បាញ់រង​របួស​ ធ្ងន់ធ្ងរ និង​កូនប្រុស​ម្នាក់​ទៀត​ សន្លប់​ប្រហែល​១​ម៉ោង​ទើប​ដឹងខ្លួន ​ដោយសារ​រន្ទះបាញ់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ សីហា ២០១៥ ស្ថិត​នៅ​ភូមិ​ទូស សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ។

តាម​ការ​រៀបរាប់​ពី ​សាច់ញាតិ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ទីវ ហង្ស​សា​រ៉េ​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ឪពុក (​សន្លប់​ធំ​) និង​កូនប្រុស​ឈ្មោះ ទីវ ប៊ុ​ន​ហ៊ុយ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ម៉ោង​ប្រហែល​៣​រសៀល ជន​រង​គ្រោះ​ទាំង ​២​នាក់​ឪពុក​-​កូន​បាន​ទៅ​ចំការ​គាប់​ជួន​ពេល​នោះ ​មាន​ភ្លៀងរលឹម​បើក​ថ្ងៃ​គាត់​ទាំង​២​នាក់​ ក៏​បាន​ទៅ​អង្គុយ​លេង​ នៅ​ខ្ទម​ចាំចំការ ។ ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ ​ក៏​មាន​រន្ទះបាញ់​គល់ឈើ​កំបុត​មួយ​ ដែល​មាន​ចម្ងាយ​ប្រហែល​៣​ម៉ែត្រ​ ពី​ខ្ទម​បណ្តាល​ឱ្យ​គល់ឈើ​កំបុត​នោះ​រយះ​ជា​២ ឯ​ជន​រង​គ្រោះជា​កូន​សន្លប់ ​ប្រហែល​១​ម៉ោង​ទើប​ដឹងខ្លួន ចំណែក​ឪពុក​សន្លប់​លែង​ដឹងខ្លួន ក៏​ត្រូវ​សាច់ញាតិ​ដឹក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្តរតនគិរី ។

បើ​តាម​សម្តី​ក្រុម​គ្រូពេទ្យ​ដែល​ បាន​ជួយ​សង្គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ ដល់​ជីវិត​ហើយ ដោយសារ​បាន​ដឹក​មក ​មន្ទីរពេទ្យ​ទាន់​ពេលវេលា តែ​នៅ​ពេល​នេះ​ (​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ សីហា​) ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន ​នៅឡើយ​ទេ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម