ស្តែងណាស់! បុរសរោគចិត្ត យកដាវដេញចាក់ នារីធ្វើដំណើរតាមផ្លូវ ម្នាក់យ៉ាងព្រៃផ្សៃ (មានវីដេអូ)

 
 

ចិន៖ បុរសរោគចិត្តម្នាក់ ប្រដាប់ដោយដាវវែងមួយដើម នៅនឹងដៃ បានដើរសំដៅទៅ ចាក់ស្រ្តីម្នាក់ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីរសៀលថ្ងៃទី ១៣ សីហាកន្លងទៅនេះ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសរោគចិត្ត អាយុប្រហែល ២០ឆ្នាំម្នាក់ បានដេញតាម ស្ត្រីរងគ្រោះ ដែលកំពុង ធ្វើដំណើរសម្ដៅ ទៅហាង មានយីហោ Uniqlo នៅផ្សារទំនើប Tai Koo ក្នុងក្រុងប៉េកាំង។ ពេលតាមទាន់ ហើយនោះ ស្រាប់តែបុរសរោគចិត្តនោះ ដកដាវដ៏វែងចាក់សំដៅ ទៅលើស្រ្តីរងគ្រោះ ប្រវែងប្រមាណ១ សង់ទីម៉ែត្រ យ៉ាងព្រៃផ្សៃបំផុត។ ក្រោយមក អ្នកធ្វើដំណើរនៅទីនោះ បានចោមរោមមើល ជនរងគ្រោះ និងបានថតពី ហេតុការណ៍ ដែលជនល្មើសខាងលើ បង្កឡើងផងដែរ។


រូបភាព ស្រ្តីរងគ្រោះដែលត្រូវជនដៃដល់ចាក់ និងប្តីរបស់នាង

ជាមួយគ្នានេះដែរ តាមរូបភាពដែលបានចែកចាយ ពេញបណ្តាញទំនាក់ទំនងសង្គម ក៏បានបង្ហាញពី បុរសជាជនជាតិបរទេសម្នាក់ ដែលពោរពេញ ទៅដោយឈាម និងមានរបួសតិចតួច បានព្យាយាម ជួយស្រ្តីរងគ្រោះ ដែលត្រូវជនដៃដល់ យកដាវចាក់ ចំដើមទ្រូងនោះ។ បន្ថែមពីនេះ ក៏មានឃ្លីបវីដេអូ ផ្សេងទៀត ដែលបានបង្ហោះតាម អនឡាញ និងបង្ហាញពី ការចាប់ខ្លួនរបស់ ជនដៃដល់ ដោយខណៈ ពេលនោះប៉ូលីសបាន ចូលទៅជិតជននេះ ហើយឲ្យ ដាក់ដាវចុះនៅលើដី និងក្រាបចុះក្រោមផ្ទាល់ដី។

ជាជំហានដំបូង ស្រ្តីរងគ្រោះត្រូវបានគេកំណត់ថា ជាជនបរទេស ដែលមិនដឹងពី ស្រុកកំណើត ច្បាស់លាស់ម្នាក់ ហើយជាអកុសល នាងក៏ត្រូវបាន ស្លាប់ដោយសារតែការ វាយប្រហារនោះ។

តែក្រោយពីធ្វើការតាមដាន និងកំណត់អត្តសញ្ញាណត្រឹមត្រូវហើយនោះ ទើបដឹងថា ស្រ្តីរងគ្រោះ គឺជាជនជាតិចិន ហើយនាងនៅ មានជីវិត រស់នៅឡើយ និងបុរសបរទេស ដែលបានជួយនាងនោះ គឺជាប្តីរបស់នាង។ យ៉ាងណាមិញ ខណៈនេះ ពួកគេទាំងពីរនាក់ បច្ចុប្បន្នកំពុងតែ ទទួលការ ព្យាបាលនៅឯ មន្ទីរពេទ្យដែល នៅជិតនោះផងដែរ៕ 

តោះ! ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម