ឌួង ហ្សូរីម៉ា ត្រូវបានគេ សង្ស័យថា បង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយអ្នកសិល្បៈ រួមអាជីព
ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាពិធីការិនីវ័យក្មេង រូបស្រស់ប្រៀបដូចជា បុប្ផាក្រពុំពេញលម្អង រំសាយភាយគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ទៅដល់ហ្វូងកន្លង់កញ្ញា ឌួង ហ្សូរីម៉ា ត្រូវបានគេមើលឃើញថា នាងកំពុងតែសំបូរ ទៅដោយមន្តស្នេហ៍ អន្ទងទាញបេះដូង និងអារម្មណ៍មនុស្សប្រុស ឲ្យឈ្លក់វង្វេងលង់ ស្នេហ៍លើនាងមិនថា អ្នកនៅក្នុងស្រុក ឬក្រៅស្រុកឡើយ ។
ភាពជោគជ័យ នៅក្នុងអាជីពជាតារាបង្ហាញម៉ូដ និងធ្វើជាពិធីការិនី បូករួមជាមួយរូបស្រស់ផូរផង់ផងនោះ បច្ចុប្បន្នកញ្ញា ឌួង ហ្សូរីម៉ា ហាក់កំពុងតែត្រូវប៉ាន់គួរសម នៅក្នុងការរកចំណូល ពីទីផ្សារការងារសិល្បៈរបស់ខ្លួន។ មិនតែប៉ុ ណ្ណោះថ្មីៗ កន្លេងមកនេះ ឌួង ហ្សូរីម៉ា ក៏ទើបក្រសោបបាន ឱកាសចេញទៅគ្រងតំណែង ជាពិធីការិនីនៅទូរទស្សន៍ PPN ផងដែរ។
ស្របពេលដែលតារាស្រីរូបនេះ កំពុងតែឡើងកូដបណ្តើរ ស្រាប់ពេលនេះមា នដំណឹងថា ស្រីស្អាតសម្បុរស្រអែមកញ្ញា ឌួង ហ្សូរីម៉ា កំពុងតែមានភាពស្និទ្ធស្នាល ចម្លែកលើសពីមិត្តភាព ជាមួយនឹងតារាប្រុសវ័យ ក្មេងរូបសង្ហាម្នាក់។ ពួកគេតែងបណ្តើរគ្នា យ៉ាងត្រសង និងយ៉ាងស្អិតល្មួតទៀតផង ពេលដែលចេញទៅកំសាន្ត នៅខាងក្រៅ ព្រោះជារឿយៗ ពួកគេតែងដឹកដៃគ្នា យ៉ាងល្អូកល្អឺន ជាទីបំផុត ។
ប្រភពចេញពីរង្វង់ អ្នកធ្លាប់សិ្នទ្ធស្នាល ជាមួយតារារូបនេះ បាននិយាយថា កំលោះសង្ហាដែលកំពុង ជាប់ការសង្ស័យថា បានលួចលាក់ភ្ជាប់សម្ព័ន្ធភាព ស្នេហាជាមួយកញ្ញា ឌួង ហ្សូរីម៉ា នោះ គឺជាតារាសម្តែងនឹងម៉ូឌែលស្ថិត នៅក្នុងក្រុម បងស្រីរបស់នាង ព្រោះអ្នកទាំងពីរ បានចាប់ផ្តើមសាងចំណងស្នេហានេះ ជាង១ឆ្នាំមកហើយ តែរាល់លើកពេលអ្នក ទាំងពីរបណ្តើគ្នាម្តងៗ ពុំសូវមានការចាប់អារម្មណ៍ សង្ស័យនោះឡើយ ទើបតែរយៈពេលប៉ុន្មានខែ ចុងក្រោយនេះទើប គេដឹងថា ពួកគេស្រលាញ់គ្នា លក្ខណៈស្នេហា។
ប្រភពបានបញ្ជាក់ថា ជាប្រចាំឲ្យតែ ឌួង ហ្សូរីម៉ា ចេញទៅដើរកំសាន្ត និងចូលផ្សារទំនើបៗ គេតែងឃើញបុរសម្នាក់ នេះមកចាំទទួល បណ្តើរគ្នាយ៉ាងស្និទ្ធស្នាលបំផុត។ ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ប្រាប់ ពីឈ្មោះ បុរសម្នាក់នោះទេ គឺគ្រាន់តែបង្ហើបថា បុរសគូស្នេហ៍របស់នាង គឺជាតារាសម្តែង និងបង្ហាញម៉ូដវ័យក្មេង កំពុងរះពន្លឺ ក្នុងសិល្បៈ។
ជុំវិញព័ត៌មានលេចឮខាងលើនេះ កាលពីរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៥នេះ LookingTODAY មិនទាន់អាចស្វែងរកការបកស្រាយ ពីតារាស្រីវ័យក្មេងកញ្ញា ឌួង ហ្សូរីម៉ា បានទេ។ គេហទំព័រ LookingTODAY និងព្យាយាមស្វែងការបំភ្លឺពីកញ្ញា ឌួង ហ្សូរីម៉ា ដោយផ្ទាល់មាត់ ដើម្បីឲ្យទស្សនិកជន បានដឹងច្បាស់ពីការពិត នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!