កម្លាំងអាវុធហត្ថ ចាប់ជនបង្ក២នាក់ ប្រើអំពើហិង្សា ក្នុងគ្រួសារ ម្នាក់ដេញកាប់ ប្រពន្ធ កូន និងម្នាក់ទៀត គំរាមវាយ ឪពុកម្តាយ
កណ្តាល៖ ជនបង្ក២នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្រុកអង្គស្នួល និងស្រុកស្អាង ខេត្តកណ្តាល ចាប់ខ្លួន ភ្លាមៗ ក្រោយពេលដែលពួកគេ បានប្រើអំពើហិង្សា នៅក្នុងគ្រួសារ ដោយម្នាក់ស្រវឹងវាយបំផ្លាញ សម្ភារៈហើយ ដេញកាប់ ប្រពន្ធ កូន និងម្នាក់ទៀត បំផ្លិញបំផ្លាញទ្រព្យសម្បត្តិ គំរាមវាយម្តាយ និងមិនអោយឪពុកចូលផ្ទះ ។
យោងតាមរបាយការណ៏ របស់មន្រ្តីអាវុធហត្ថ ខេត្តកណ្តាល បានឲ្យដឹងថា ករណីទី១ បានកើតឡើង នៅវេលាម៉ោង ៦:៣៥នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុផ្ទះលក់នំបុ័ងយីហោ ឈាង ម៉េងហុង ស្ថិតនៅក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ដែលជនរងគ្រោះជាប្រពន្ធ មានឈ្មោះ បុិច ចន្ធី អាយុ៣៦ឆ្នាំ មុខរបរលក់នំបុ័ង ដោយឡែកជនបង្កជាប្តី មានឈ្មោះ ឈាង សាម៉េត អាយុ៤៦ឆ្នាំ មុខរបរ លក់នំបុ័ង ស្រុកកំណើតភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
មុនពេលកើតហេតុ នៅមុនម៉ោង១២ថ្ងៃត្រង់ ជនសង្ស័យ(ប្តី)បានត្រឡប់ពី ផឹកក្រៅផ្ទះវិញ បានផឹកស្រាសាច់ដុំអស់១ដបនិង ABC ០២កំប៉ុងបន្ថែមទៀត បានឡូឡា រករឿងវាយប្រពន្ធមួយដៃនិង កាំបិតកាត់នំចាក់ចំក្បាលតែមិនមុត។
រហូតដល់ ម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកចបជីកដេញ វាយប្រពន្ធកូន និងវាយទូរទឹកកកសំរាប់ដាក់នំបណ្តាលឲ្យ បែកកញ្ចក់ទាំងពីរផ្ទាំង ។ ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូត ចបជីក ០១ កាំបិតកាត់នំ១ និងសម្ភារះខូចខាត រួមមាន ទូរទឹកកកចំនួន០១ សំរាប់ដាក់នំបុ័ង (បែកកញ្ចក់២ផ្ទាំង)។
ករណីទី២ បានកើតឡើង នៅល្ងាចថ្ងៃទី១៤ ខែសីហា ស្ថិតនៅចំណុចភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលមានជនសង្សយ័ឈ្មោះ ឡេង ប៊ុនលី ហៅ(ខួច) អាយុ២៧ឆ្នាំ និង ជនរងគ្រោះជាឪពុកឈ្មោះ ហុង ជៀបឡេង អាយុ៦៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុនៅវេលាម៉ោង ៧:៥០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ជនបង្កជាកូន បានគំរាមទារប្រាក់ពីម្តា ចំនួន៣,០០០ដុល្លារ (បីពាន់ដុល្លា) ពេលនោះម្តាយប្រាប់ថា គ្មានប្រាក់ឲ្យទេ ហើយជនសង្ស័យគំរាមថាបើមិនឲ្យប្រាក់ ចំនួន៣,០០០ដុល្លារទេ នឹងវាយបំផ្លាញសំភារៈ ក្នុងផ្ទះអោយខ្ទេច និងមិនអោយឪពុកចូលផ្ទះឡើយ។
ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូត ពូថៅចំនួន១ ដងប្រវែង៣តឹក ហើយសម្ភារៈ ដែលខូចខាតរួមមាន ពាងទឹកចំនួន០១ ទូរទស្សន៏ចំនួន០១ កង្ហារចំនួន០១ និងទូរដាក់ចានចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួន នៅទីបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តកណ្តាល ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!