ព្រឹក​នេះ ស៊ី​ម៉ាក់​ដោះ​យក​គ្រាប់​មីន​ប្រភេទ MK82 ទម្ងន់​២១៧​គីឡូក្រាម ចេញពី​ដី​លំនៅ​ឋាន​អ្នក​ភូមិ

 
 

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាប់​មីន​ប្រភេទ MK82 មាន​ទម្ងន់​ ២១៧​គីឡូក្រាម ដែល​គេ​ដឹង​ថា បាន​សល់​ពី ​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​៧០​មក​ម្ល៉េះ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ២០១៥ នេះ ត្រូវ​បាន​កម្លាំង​ស៊ី​ម៉ាក់ ​ធ្វើការ​ស្ទូច​យក​ចេញពី​ដី​ដែល​មាន​ជម្រៅ​៣​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ដី​ លំនៅ​ឋាន​មួយ​កន្លែង ​ក្នុងភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ចុះ​ស្ទូច​ យក​គ្រាប់​មីន​នេះ ត្រូវ​កម្លាំង​ស៊ី​ម៉ាក់​បាន​ត្រៀម​ រយៈ​កន្លះ​ខែ​មក​ហើយ ហើយ​ខណៈ​ដែល​កំពុង​តែ​ ស្ទូច​យក​គ្រាប់ ត្រូវ​កម្លាំង​បាន​ហាមឃាត់ ​ខ្លួន​ប្រជាពលរដ្ឋ​មិន​ ឱ្យធ្វើ​ដំណើរ​នៅ​ជិត​ ទីនោះ​ទេ ដើម្បី​ការពារ​សុវត្ថិភាព ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​យក​គ្រាប់​បាន​ហើយ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​ សុវត្ថិភាព​នៅ​ក្នុង​ ខេត្តកំពង់ឆ្នាំង ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម