សាហាវណាស់! អ្នកប្រដាល់ជប៉ុន កាត់ប្រដាប់ភេទ សាហាយប្រពន្ធ រួចបោះ ចោលក្នុងចានបង្គន់ (មានវីដេអូ)

 
 

ជប៉ុន៖​ បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីត្រូវបាន ចោទប្រកាន់ពីករណី កាត់ប្រដាប់ភេទរបស់បុរស ម្នាក់ទៀត ដែលជាសាហាយស្មន់ របស់ប្រពន្ធខ្លួន ហើយបោះចោល ក្នុងចានបង្គន់ ។

តាមសេចក្តីរាយការណ៍ ព័ត៌មានបានឱ្យដឹងថា បុរសជាអ្នកប្រដាល់ ឈ្មោះ Ikki Kotsugai មានវ័យ២៤ឆ្នាំ រូបនោះ កើតក្តីប្រច័ណ្ឌខឹង យ៉ាងខ្លាំងជាមួយ នឹងរឿងសាហាយស្មន់ រវាងប្រពន្ធរបស់ខ្លួន ជាមួយនិង បុរសជាមេធាវីម្នាក់វ័យ ៤២ឆ្នាំ ដែលបណ្តាលឱ្យ រូបគេដែលត្រូវជាប្តី ហ៊ានទៅកាត់ប្រដាប់ភេទ របស់បុរសសាហាយនោះ បោះចោល ។


រូបភាព បុរសដែល កាត់ប្រដាប់ភេទ សាហាយរបស់ប្រពន្ធ

គួរបញ្ជាក់ថា លោក Kotsugai ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ ព្រហស្បិ៍មុននេះ បន្ទាប់រូបគេ បានចូលទៅ ក្នុងកន្លែងធ្វើការ ផ្នែកច្បាប់របស់ជនរងគ្រោះ នៅក្នុងតំបន់ Minato Ward នៃទីក្រុងតូក្យូ នៅវេលាម៉ោងប្រហែល ៧ និង ៤០នាទីព្រឹក ។ បន្ទាប់មក រូបគេក៏បាន វាយទៅលើផ្ទៃមុខរបស់ បុរសសាហាយ នោះជាច្រើនដៃ ធ្វើឱ្យជនរងគ្រោះ បាត់បង់ស្មារតី រួចហើយក៏បន្តធ្វើ សកម្មភាពមួយទៀត ដោយស្រាតខោរបស់ ជនរងគ្រោះនោះ ចេញ និងយកកន្រ្តៃកាត់សួនមួយ មកកាត់ប្រដាប់ភេទ របស់បុរសជនរងគ្រោះ នោះចោលតែម្តង ។

បើយោងទៅតាមរបាយការណ៍ក្នុងស្រុក ជនជាប់ចោទ ដែលជាអតីតអ្នកប្រដាប់ ប្រចាំសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងតូក្យូនេះ បានសារភាព ប្រាប់មន្រ្តីប៉ូលីស អំពីការវាយប្រហារ ដ៏ចំលែកនេះថា “ ខ្ញុំបានកាត់ ប្រដាប់ភេទរបស់គេ រួចហើយ បោះចោលនៅក្នុងចានបង្គន់ នៅក្នុងការិយាល័យ របស់គេតែម្តង” ៕

វីដេអូ៖

ប្រភព៖ asiantown

ដោយ៖ កុសល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម