អីយ៉ា! បុរសអាកាសចរ ជាប់សង្ស័យ លួចលុយ អ្នកជិះយន្ដហោះ!

 
 

ចិន៖ បុរសវ័យក្មេង ដែលមានងារជា អ្នកបម្រើការ នៅលើយន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific មួយរូប ត្រូវបានចោទ ប្រកាន់ពី បទលួចប្រាក់ ១,៣០០ ដុល្លារអាមេរិក ពីអ្នក​ដំណើរជនជាតិ ចិន។

តាមរយៈសារព័ត៌មាននៅក្នុងប្រទេសចិន បានរាយការណ៍ និង បង្ហោះព័ត៌មាននេះ ទៅក្នុងបណ្ដាញទំនាក់ ទំនងសង្គម ឲ្យដឹងថា អ្នកដំណើរ ៣រូប បានប្ដឹង ពីការបាត់ប្រាក់ នៅពេលដែល ជិះយន្ដហោះ ដែលហោះចេញពី ព្រលានយន្ដហោះ អន្ដរជាតិ  Kalibo ទៅកាន់ ព្រលានយន្ដហោះ អន្ដរជាតិ Changsha Huanghua ក្នុងខេត្ដ Hunan កាលពីថ្ងៃទី ១១ ខែ សីហា មុននេះ។ ក្រោយពីទទួល ពាក្យបណ្ដឹងនេះ ខាងអជ្ញាធរ បានធ្វើការ​ឆែកឆេរ នៅលើយន្ដហោះ រួចក៏ប្រទះឃើញ ប្រាក់ដែលបាត់នោះ នៅក្នុងបង្គន់។

គួរបញ្ជាក់ថា បុគ្គលិកបម្រើការយន្ដហោះរូបនេះ ត្រូវបាន គេចោទប្រកាន់ បន្ទាប់ពី បុគ្គលិករូបនេះ ព្យាយាម លុបលាងភស្ដុតាង តាមរយៈការ បោះចោល ក្រដាសប្រាក់ទាំងនេះ ចូលទៅក្នុងបង្គន់ តែជាចុងក្រោយ ភស្ដុតាងទាំង នេះត្រូវបាន រកឃើញ​នៅខាងក្នុង បង្គន់ ក្រោយពី មានការរុករក។

បន្ទាប់ពីមានហេតុការណ៍នេះ នាយកផ្នែកទំនាក់ទំនងនៃ ក្រុមហ៊ុនអាកាសចរណ៍នេះ លោក Michelle Fojas បានចេញសេចក្ដី រាយការណ៍ថា៖ ក្រុមហ៊ុន  អាកាសចរណ៍ Cebu Pacific កំពុងតែរងនៃការ ចោទប្រកាន់ ក្នុងអំពើ លួចនេះ ដែលនាពេលនេះ មានការសើុបអង្កេត យ៉ាងម៉ត់ចត់។ ចំនែកឯជនសង្ស័យ ខាងលើ ក៏កំពុងតែ ផ្អាកពីការងារ និង​ សមាជិក បុគ្គលិកផ្សេងទៀត ដែលបម្រើការលើយន្ដហោះ ដែលកំពុងតែមានបញ្ហានេះ ក៏ត្រូវបាន ឲ្យឈប់សម្រាកជា បណ្ដោះអាសន្ន និងមិនអាចធ្វើការហោះហើរ បាននោះទេ៕




រូបភាព ជនសង្ស័យ និងប្រាក់ដែលរកឃើញ​ក្នុងបង្គន់ លើយន្ដហោះ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម