ទៀតហើយ! ផ្ទុះគ្រាប់បែក លើកទី២ នៅរសៀលនេះ ក្នុងប្រទេសថៃ (មានវីដេអូ)

 
 

ថៃ៖ មានសេចក្តីរាយការណ៍ថា មានការផ្ទុះគ្រាប់បែក លើកទី២ នៅឯទីក្រុងបាំងកក នៃប្រទេសថៃ នៅរសៀល ថ្ងៃទី១​៨ ខែសីហា នេះ បន្ទាប់ពីការផ្ទុះទី១ នៅមិនទាន់ បានកន្លងផុត រយៈពេល ២៤ម៉ោង នៅឡើយ។

ការផ្ទុះគ្រាប់បែក លើកទី២នេះ គឺស្ថិតនៅលើស្ពាន Saphan Taksin ក្នុងតំបន់ទេសចរណ៍ មួយកន្លែង នៅលើទន្លេ Chao Phraya ក្នុងទីក្រុងបាំងកក នៃប្រទេសថៃ នៅវេលាម៉ោង ១២ និង ៥៩នាទីរសៀល។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ នៅមិនទាន់មាន អ្នករាយការណ៍ថា បានទទួលរងរបួស រឺស្លាប់ នៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់ បានគប់គ្រាប់បែក ពីលើស្ពាន Saphan Taksin ទៅលើផ្លូវថ្មើរជើង មួយខ្សែ ខណៈមានអ្នកដំណើរថ្មើរជើង ជាច្រើន កំពុងដើរឆ្លងកាត់ទីនោះ។ យ៉ាងណាមិញ គ្រាប់បែក ដែលគប់នោះ មិនបានធ្លាក់ចំគោលដៅ នោះទេ ពោលគឺគ្រាប់បែក បានធ្លាក់ចូល ទៅក្នុងទឹក និងផ្ទុះយ៉ាងខ្លាំង បង្កឲ្យអ្នកដំណើរនៅទីនោះ ភ័យស្លន់ស្លោរ រត់រកប្រាស់អាយុតែម្តង៕

សូមទស្សនាវីដេអូ នៅកន្លែងកើតហេតុ ខាងក្រោមនេះ៖

ប្រភព បរទេស

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម