រន្ទះបាញ់​ សម្លាប់​កម្មករ​កៅស៊ូ ​ក្រុមហ៊ុន​វៀតណាម ២​នាក់​ នៅ​ស្រុក​ស្នួល

 
 

ខេត្តក្រចេះ៖ ​មន្ត្រី​នគរបាល​ស្រុក​ស្នួល បាន​កំណាត់​ថា ​ការ​ស្លាប់​របស់​​កម្មករ ​២នាក់​​ នៅក្នុង​ក្រុមហ៊ុន​ កៅស៊ូ​វៀតណាម ក្នុងស្រុក​ស្នួល គឺ​បណ្តាល​មក​ពី​ករណី ​រន្ទះបាញ់​​​​ កាល​ពី​​​យប់​ថ្ងៃ​ទី​១៧ ​សីហា បណ្តាល​ឲ្យ​កម្មករ​​ ២​នាក់​​​​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុ​ នៅផ្ទះ​កម្មករ​មួយ​ ក្បែរ​អង់​តែ​ន​ទូរ​ស័ព្ទ​​ ក្នុង​បរិវេណ​របស់ ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​២ ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ​។

​មន្ត្រី​នគរបាល​​​ដដែល​ បាន​បន្ត​ថា ​បុរស​រង​គ្រោះ ​ទាំង​ពីរ​នាក់​​​ខាង​លើ ​ម្នាក់​ ឈ្មោះ ហ៊ា​ង រ៉ា​ន់​រេ​ត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ត្រូវ​​​រន្ទះបាញ់​​​​ចំ​ក្បាល​​​ ដាច់​រយះ ពេល​កំពុង​ចុះត្រងទឹក​ភ្លៀង​ ​និង​ម្នាក់​ទៀត ​ឈ្មោះ​ ច​ន ចេ​ត្រា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ត្រូវ​រន្ទះ​​​បាញ់​ចំ​បំពង់ក​ ។ ទាំង​២នាក់​ជា​កម្មករ​ ដាំ​កៅស៊ូ​ នៅ​ក្នុង​ក្រុមហ៊ុន ​វៀតណាម ឈ្មោះ​ប៊ិ​ញ​ភឿ​ក​២ ​និង​ស្នាក់​​​នៅ​កន្លែង​ កើត​ហេតុ​ខាងលើ ។​​​

ក្រោយ​​កើតហេតុ​ ​សព​​បុរស​​រង​គ្រោះ​ទាំង​​​២នាក់​ ត្រូវ​បាន​ក្រុមហ៊ុន​ បញ្ជូន​ទៅ​លំនៅ​ឋាន ​ស្រុក​កំណើត ​រៀង​ៗ​ខ្លួន ដើម្បី​ចាត់ចែង​ ធ្វើបុណ្យ​​តាម​ប្រពៃណី​ ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម