បំបែកសម្បុកគ្រឿងញៀន នៅតំបន់ បឹងឈូក ឃាត់ខ្លួនក្រុម សេព គ្រឿងញៀន ២៦នាក់

 
 

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងអាវុធហត្ថក្រុងភ្នំពេញ នៃ ការិយាល័យគ្រឿង ញៀន បើក ប្រតិបត្តិការក្តៅ ចុះបង្ក្រាបកន្លែងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅតំបន់បឹងឈូក សង្កាត់ ទឹកថ្លាខណ្ឌសែន ឃាត់ខ្លួនក្រុមសេពគ្រឿងញៀនប្រុស-ស្រី ២៦នាក់ ក្នុងនោះដែរមានស្រី១នាក់ និងដកហូតថ្នាំ ញៀន ជញ្ចីងថ្លឹង២ ដាវសាមារៃ១ និងឧបករណ៍ សេពគ្រឿងញៀនមួយចំនួនទៀត។ ប្រតិបត្តិការបង្រ្កាបសម្បុក គ្រឿងញៀន ធ្វើឡើង នៅវេលា ៩៖៣០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥។

មេបញ្ជាការកងអាវុធហត្ថទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង ២៦នាក់ ដែលចាប់ខ្លួន ត្រូវបានកម្លាំងអាវុធ  ហត្ថខណ្ឌទួលគោកបញ្ជូនទៅកាន់ការរិយាល័យគ្រឿងញៀន អាវុធហត្ថក្រុងភ្នំពេញ ដើម្បីរៀបចំបញ្ជូនសំណុំរឿង និងចាត់ការបន្តទៅតាមផ្លូវច្បាប់៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម