សូម​ប្រយ័ត្ន​ ! ពេល​នៅ​ញ៉ាំ​អីនៅ​ កោះ​ពេជ្រ កុំ​ដាក់​វត្ថុ​មាន​តម្លៃ​នៅ​លើ​តុ ក្មេង​អនាថា​តែង​តែ​ឆក់​ យករត់​ទៅ​បាត់

 
 

រាជធាន​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​ក្រុម​សន្តិសុខ​កោះ​ពេជ្រ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ ស្វែងរក​និង​ តាម​ចាប់ខ្លួន​ក្មេង​អនាថា​ ដែល​បាន​ឆក់​ ទូរស័ព្ទ Iphone 5s មួយ​គ្រឿង ហើយរ​ត់ទៅ​ពួន​ នៅ​ក្រោម​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជា​ញឹកញាប់​ក្មេង​អនាថា​តែងតែ​ ឆក់​របស់​ មាន​តម្លៃ ពិសេស​ទូរស័ព្ទ​ដៃ ដែល​ដាក់​នៅ​ លើ​តុ​ខណៈ​ពេល​ដែល​ ប្រជាពលរដ្ឋ​នាំ​គ្នា​ ទៅ​កម្សាន្ត និង​អង្គុយ​ញ៉ាំ​អាហារ​ នៅ​កោះ​ពេជ្រ ពិសេស​តាម​មាត់ទន្លេ ហើយ​គេចខ្លួន​ បាត់​តែ​ម្តង ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ក្មេង​អនាថា​ម្នាក់​បាន​ឆក់​យក​ទូរស័ព្ទ iPhone 5s ១​គ្រឿង​ដែល​ដាក់​ នៅ​លើ​តុ​របស់​អ្នក​ទៅ​កម្សាន្ត និង​អង្គុយ​ញ៉ាំ​អី ហើយ​ដាក់​នៅ​លើ​តុ ។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា ក្រុម​សន្តិសុខ​និង​ប្រជា​ពលរដ្ឋ​ បាន​ព័ទ្ធ​ចាប់​ បាន​ក្មេង​អនាថា​ ម្នាក់​ដែល​ឆក់​យក​ទូរស័ព្ទ​នោះ​ នៅ​ក្នុង​លូ​ក្រោម​ស្ពាន​ ភ្លោះ​កោះ​ពេជ្រ យក​ទៅ​សួរ​នាំ និង​ស្វែង​រក​បក្ខ​ ពួក​បន្ថែម​ទៀត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម