មានជំងឺប្រចាំកាយ ច្រើនឆ្នាំដើរឡើង ស្ពានជ្រោយ ចង្វារ បម្រុងលោត ទឹកសម្លាប់ខ្លួន

 
 

ភ្នំពេញ ៖ យុវជនម្នាក់មានជំងឺ ប្រចាំកាយជាច្រើន បានដើរឡើងស្ពាន ជ្រោយចង្វារចាស់ បំរុង លោតទឹក សម្លាប់ខ្លួន តែត្រូវប្រជាពលរដ្ឋ ឃើញ បានទៅប្រាប់សមត្ថកិច្ច មកនាំខ្លួនទៅប៉ុស្តិ៍ នគរបាលជ្រោយចង្វារ ដើម្បី សួរនាំរកបងប្អួន មកយកត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុច លើស្ពាន ជ្រោយចង្វារ ស្ថិតនៅក្នុងក្រុម១ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វារ។

មន្រ្តីនគរបាលប៉ុស្តិ៍ជ្រោយចង្វារ បានឲ្យដឹងថា បុរសដែលប៉ងលោតទឹកសម្លាប់ខាងលើ មានឈ្មោះ ស៊ីម សាមឌី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានប្រពន្ធឈ្មោះ យី ស្រីឯម អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំងពីរ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិមិត្តភាព សង្កាត់-ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីប្រពន្ធ របស់យុវជនដែលប៉ងលោតទឹក សម្លាប់ខ្លួនបានឲ្យដឹងថា ប្តីរបស់ខ្លួនមានជំងឺ ដោយសារ ដួល ម៉ូតូកាលពី៧ឆ្នាំមុន ហើយបានទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ដោយខាងមន្ទីរ ពេទ្យបានឲ្យថ្នាំលេប រហូតបានប្រាំឆ្នាំមកហើយ ដោយខានលេបថ្នាំ ជាងពីរឆ្នាំចុងក្រោយនេះ។

ប្រពន្ធបន្តទៀតថា ដោយសារមួយរយះនេះ ប្តីរបស់គាត់ចេះតែធ្វើទុក យំឡើងដេកភ្ញាក់ៗ ហើយធ្វើទុក នៅក្នុងខ្លួន ដោយសារខានលេបថ្នាំយូរពេក។ ស្រាប់តែនៅរសៀលថ្ងៃត្រង់បាត់ប្តីមិនដឹងចេញទៅណា ខណះដល់ពេល កើត ហេតុ ក៏មានខាងមន្រ្តីនគរបាលបានទូរស័ទ្ទទៅប្រាប់ថា ប្តីរបស់ខ្លួនប្រុង លោតទឹកសម្លាប់ ខ្លួននៅលើស្ពាន ជ្រោយចង្វារ រួចឲ្យបងប្អូនមកយកប្តី របស់ខ្លួននៅប៉ុស្តិ៍ជ្រោយ ចង្វារត្រឡប់ទៅផ្ទះវិញ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម