អាវុធហត្ថ ក្រុងភ្នំពេញ បង្ហាញមុខជន សង្ស័យ៣២នាក់ (លួច ឆក់ ប្លន់ គ្រឿង ញៀន) ដែលបង្ក្រាបបាន ត្រៀមបញ្ជូន ទៅតុលាការ
ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនជនសង្ស័យ៤១នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច ឆក់ ប្លន់ និងគ្រឿងញៀន ទៅ តុលាការ កាលពីសប្តាហ៍មុននេះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខ ជនសង្ស័យ៣២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមជាមួយវត្ថុតាងដូច គ្រឿងញៀន ជញ្ជីងថ្លឹង ដាវសាំមូរ៉ៃ និងសម្ភារៈសម្រាប់សេពជាច្រើនទៀត។
សូមជំរាបថា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ អាវុធហត្ថខណ្ឌច្បារអំពៅសហការ ជាមួយការិយាល័យ គ្រឿងញៀន នៃកង រាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន នៅ ក្រោយវត្តនិរោទ៍ ភូមិបឹងឈូក សង្កាត់និរោទ៍ ខណ្ឌច្បារអំពៅ និង អាវុធហត្ថ ខណ្ឌទួលគោកសហការ ជាមួយ ការិយាល័យគ្រឿងញៀន នៃកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធនិង គ្រឿង ញៀនដែរ នៅផ្លូវ ២៧១ និងផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន២៦ នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។
បច្ចុប្បន្នជនសង្ស័យទាំង៣២នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាង សំណុំរឿងបញ្ជួន ទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ជាបន្តបន្ទាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!