អភិបាល ខេត្តពោធិសាត់ ប្រាប់ អោយម្ចាស់ម៉ៅការផ្សារបំណក់ នៅស្រុកក្រគរ កុំយកភាសីុ ពីជនចាស់ជរា លក់បន្លែបន្តិចបន្តួច

 
 

ពោធិសាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ បានមានប្រសាសន៍ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនអាជីវករ និង ចាស់ជរា ដែល កំពុងលក់ដូរ ទទួលទាននៅក្នុងផ្សារបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយប្រាប់ម្ចាស់ ម៉ៅការ ផ្សារបំណក់ កំុយក ថ្លៃភាសីុ អ្នកលក់ដូរម្អម ក្រសាំង ត្រកួន និងបន្លែបន្តិចបន្ទួចនៅក្នុងផ្សារ ដែលមានអាយុ៦០ឆ្នាំ ពោលទុកឲ្យ ពួកគាត់រក ទទួលទានបានស្រួល ហើយមិនត្រឹមតែ សម្រាប់មួយនេះទេ តែលោកសូមអំពាវនាវ ដល់ម្ចាស់ម៉ៅការ ផ្សារទាំងអស់ ទូទាំងខេត្តផងដែរ យើងត្រូវចេះអាណិតអាសូរ ចំពោះគាត់ជាមនុស្សចាស់ គ្មានមុខរបរធ្វើ ក្រៅពី លក់ បន្លែបង្ការនោះទេ គឺទុកឲ្យគាត់រកទទួលទានបានស្រួលទាំងផ្លួវកាយ និង ផ្លូវចិត្តផង ។

ពាក់ព័ន្ធនឹងសោភ័ណ្ឌភាពផ្សារ លោកអភិបាលខេត្ត បានស្នើឲ្យម្ចាស់ភាសីុ ក៏ដូចជាអ្នកលក់ដូរ ជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងផ្សារ ត្រូវមានស្មារតីចេះជួយគ្នាទៅវិញទៅមក អំពីអនាម័យទើបធ្វើ ឲ្យផ្សារ របស់យើងមានអនាម័យ និង មានសោភ័ណ្ឌភាពល្អ គ្មានប៉ះពាល់ដល់ បរិស្ថានឡើយ ។

បន្ទាប់មក លោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យស្ថានភាពទូទៅ នៃស្ថានីយ៍រថភ្លើង បំណក់ ដែលស្ទើរតែបាត់រូបរាងទៅហើយ ដោយសារប្រជាពលរដ្ឋ មករស់នៅអនាធិបតេយ្យ ។

លោក ប៉ាក ផន មេឃុំឈើតុំ បានឲ្យដឹងថាក្នុងឱកាសនោះថា ប្រជាលរដ្ឋដែលមករស់នៅចន្លោះពីឆ្នាំ ២០០៧-២០០៨ អន្តរក្រសួងបានរកឃើញចំនួន៣៣គ្រួសារ ដែលស្ថិតនៅចំណុចអ័ក្ស ៣.៥ម៉ែត្រ ពីផ្លូវដែក និង អ្នករងការបិះពាល់ ២១គ្រួសារទៀត បានទទួលសំណង និង គោលនយោបាយ រួចរាល់អស់មកហើយ ។ បើទោះបី ជាកន្លងមកអាជ្ញាធរបានធ្វើការហាមឃាត់យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរបស់យើង នៅតែបន្តសាងសង់តូប និង ខ្ទមតូចៗជាច្រើន ក្នុងតំបន់ស្ថានីយ៍នេះ យ៉ាងអនាធិតេយ្យ ដោយសំអាងថាផ្លូវរថភ្លើងគ្មានដំណើរការ ទើបពួកគាត់ មករស់នៅ បណ្តោះអាសន្នបែបនេះ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម