ចុះ​ទៅ​ត្រួតពិនិត្យ ​រោង​សិប្បកម្ម​កែ​ច្នៃ​ ឈើ​មួយ​កន្លែង រក​ឃើញ​ជនជាតិ ​វៀតណាម​ខុសច្បាប់ ​៧​នាក់

 
 

រាជធានី​ភ្នំពេញ ៖ លោកមាស ច​ន្ទ័​ពិ​សិទ្ធ ព្រះរាជអាជ្ញា​រង ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្ត​តាម​និ​តិ​វិធី​នៃ​អគ្គ​នាយក​​ដ្ឋាន​ អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ចុះទៅ​​ត្រួតពិនិត្យ​ រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងែ​១០ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៧០ ក្រុម​៩ សង្កាត់​ពោងពាយ ដោយ​រក​ឃើញ​ជនជាតិ ​វៀត​ណាម​​ចំនួន​៧​នាក់ (​ប្រុស​ទាំងអស់​) ឃើញ​៤​នាក់​មាន​លិខិត ឆ្លង ដែន តែ​ពុំ​មាន​សៀវភៅ​ការងារ និង​៣​នាក់​ពុំ​មាន​លិខិត​ស្នាម​អ្វី​សោះ ហើយ​ត្រូវ​នគរបាល​នាំ​យក ​ទៅ​សាកសួរ​នៅ​អគ្គនាយកដ្ឋាន​ ក្រសួង​មហា​ផ្ទែ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ១-​ឈ្មោះ​ដូ វ៉ា​ន់​ហា អាយុ​៤៩​ឆ្នាំ​, ២-​ឈ្មោះ​ដូ វ៉ា​ន់​ជុង អាយុ​៥៨​ឆ្នាំ​, ៣-​ឈ្មោះ​គ្វៀ​ត អាយុ​​៣២​ឆ្នាំ ចំណែក​០៤​នាក់​ទៀត​គ្រាន់តែ​ដកហូត​ លិខិតឆ្លងដែន​យក​ទៅ​ផ្នែក​ជំនាញ និង​ឱ្យ​មេការ​ទៅ​ជួប ដើម្បី​ផាក​ពិន​យ័ ​តាម​នីតិវិធី ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម