ប៉ូលីសបង្ហាញរូបភាពជនសង្ស័យ ដែលអាចមេខ្លោងធំ ក្នុងអំពើបំផ្ទុះគ្រាប់បែក នៅបាងកក ខណៈជនសង្ស័យកើនឡើង ២នាក់ទៀត

 
 

ថៃ៖ នាពេលនេះ ប៉ូលីសបានកំណត់មុខ សញ្ញាជនសង្ស័យ ២រូបបន្ថែមទៀត ក្នុងអំពើបំផ្ទុះគ្រាប់បែក នៅខាងក្រៅ ទីសក្ការ: Erawan។ 

តាមប្រភពព័ត៌មានពី បាងកកប៉ុស្ដន៍ បានឲ្យដឹងថា លោក Prawut Thawornsiri ជាជំនួយការ មេប៉ូលីស បានផ្ដល់នូវរូបភាព ដែលផ្ដិតចេញពី កាមេរ៉ា CCTV  មកកាន់ អ្នកសារព័ត៌មាន ដែលបង្ហាញពី បុរស២រូបទៀត ដែលអ្នកជួយ បុរសអាចលឿង ក្នុងអំពើវាយប្រហារបំផ្ទុះគ្រាប់ បែកនេះ។

យ៉ាងណាមិញ រូបភាព មិនសូវជាច្បាស់នេះ បានបង្ហាញពី បុរស ២នាក់​ ម្នាក់មានសំលៀក បំពាក់ពណ៌ក្រហម និង ម្នាក់ទៀតមាន សំលៀកបំពាក់ ពណ៌ស ដែលឈរ ពីមុខបុុរសម្នាក់ ដែលពាក់អាវពណ៌លឿង និងក្រោយពី បុរសអាវលឿងនេះ បានដោះកាបូបស្ពាយក្រោយភ្លាម គ្រាប់បែក ក៏បានផ្ទុះឡើង។ 

តាមសម្ដីរបស់ប៉ូលីស បានបង្ហាញឲ្យដឹងថា ជនទាំងពីរខាងលើ ក៏ជាមុខសញ្ញាថ្មី ដែលប៉ូលីសកំពុងតែ ចាប់អារម្មណ៍ និងជាប់សង្ស័យ ក្នុងអំពើនេះដូចគ្នា។  ជាមួយគ្នានោះ ប៉ូលីស បានបន្ថែមថា ជនសង្ស័យ ពាក់អាវលឿង ដែលដាក់គ្រាប់បែកនេះ អាចជា  ជនជាតិស្បែកស ,អារ៉ាប់ ឬចម្រុះជាតិសាសន៍, មានអាយុ ពី ២០ ទៅ ៣០ឆ្នាំ និងកំពស់ ប្រហាក់ប្រហែលជា ១ម៉ែត្រ ៧០។ លើសពីនេះ ប៉ូលីសនឹងផ្ដល់ រង្វាន់ ជាទឹកប្រាក់ ១លាន បាត ឬស្មើរនឹង ២៨,០០០ ដុល្លារអាមេរិក សម្រាប់អ្នកណាម្នាក់ ដែលអាចផ្ដល់ដំណឹង ឬព័ត៌មាន ក្នុងការដឹកនាំ ចាប់ជនសង្ស័យនេះ។

 


រូបភាព ដែលប៉ូលីសផ្ដល់ឲ្យអ្នកសារព័ត៌មាន៖ មានបុរស២រូប (ជនសង្ស័យថ្មី) ពាក់អាវ ស និងក្រហម ឈរពីមុខ បុរសពាក់អាវ ពណ៌លឿង


រូបភាពជនសង្ស័យ ដែលពាក់អាវពណ៌លឿង និងជាប់ពាក់ព័ន្ធទៅនឹងអំពើវាយប្រហារ បំផ្ទុះគ្រាប់បែក

ប្រភពពី បរទេស | BBC

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម