បេនី យ៉ាំង នឹងព្យាយាម កាត់បន្ថយ ថតរូបបែបអាក្រាតកាយ!

 
 

ភ្នំពេញ៖ តារាសម្តែងស្រី រូបរាងខ្ពស់ស្រឡះ  បេនី យ៉ាំង​ ត្រូវបានមនុស្សជាច្រើន ដាក់ងារឲ្យនាងថាជា តារាស្រីស៊ិចស៊ី  ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីរូបថតអាក្រាត ជាច្រើនសន្លឹករបស់នាង លេចធ្លាយជាសារធាណៈរួចមក។

កញ្ញា បេនី យ៉ាំង បានប្រាប់នៅក្នុងពិធីខួបកំណើតរបស់ កញ្ញា គង់ ចានស្រីមុំ ឲ្យដឹងថា នាងទទួលស្គាល់ ថានាង ពិតជាស៊ិចស៊ីជ្រុលហួសហេតុមែន  ហើយក៏មានមតិរិះគន់ ពីការស្លៀកពាក់របស់នាងផងដែរ ដូច្នេះហើយ នាងនឹងព្យាយាមកែតម្រូវខ្លះ មិនឲ្យស៊ិចស៊ីខ្លាំង ដូចសព្វដងនោះទេ។  ជាពិសេសនាងនឹងសន្យា​ទៅកាន់អ្នក គាំទ្រថា រូបថតអាក្រាតជាមួយ លោក អេនឌី ប្រហែលជារូបថតចុងក្រោយ សម្រាប់នាងផងដែរ។

ទោះបីជា រូបថតអាក្រាតកាយរបស់បេនីយ៉ាំង ត្រូវបានល្បីសុះសាយមែន ប៉ុន្តែមតិគាំទ្រគឺច្រើន ជាងមតិរិះគន់ នេះបើតាមការអះអាងរបស់នាង។ ហើយនាពេលបច្ចុប្បន្ន នាងរវល់នឹងការងារសិល្បៈខ្លាំង ហើយទើបតែថតចប់ ខ្សែភាពយន្ត «កំលោះ៥២ ក្រមុំ៣១» ដែលត្រៀមនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះផងដែរ៕








តារាសម្តែងស្រី បេនីយ៉ាំង

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម