រថយន្តដឹកទំនិញ រអិលធ្លាក់ផ្លូវ ខ្លួនឯងសំណាង មិនមានគ្រោះថ្នាក់ ដល់មនុស្ស
បាត់ដំបង៖ រថយន្តធុនធំដឹកទំនិញ របស់ថៃ១គ្រឿងបើកបរ ពីស្រុកភ្នំព្រឹកឆ្លង មកស្រុកសំពៅលូន បានរអិលធ្លាក់ ផ្លូវខ្លួនឯងសំណាងល្អ មិនមានគ្រោះថ្នាក់ ដល់មនុស្សខណៈពេល មេឃកំពុងភ្លៀង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹ ងថា កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចកូ នភ្នំខាងជើង ឃុំតាស្តារ ស្រុកសំពៅ លូន មានរថយន្តរបស់ ជនជាតិថៃបានបើក ឆ្លងដែនពី ប្រទេស ថៃ ដោយរថយន្តទទេ។ រថយន្តបង្កដោយខ្លួនឯងនេះម៉ាក isusu ចង្កូតស្តាំរបស់ជនជាតិថៃបើកបរពីជើង ទៅត្បូងលើកំណាត់ផ្លូវលេ ខ៥៩B ។ ពេលមកដល់ចំណុចភូមិ កូនភ្នំខាងជើង ចូលតាមច្រក ស្រុកភ្នំព្រឹក បម្រុ ងមកដឹកពោត នៅស្រុកមាឡៃខេត្តបន្ទា យមានជ័យ លុះមកដល់ចំណុចកើតហេតុផ្លូវកែងផង និងមេឃ កំពុងភ្លៀងក៏ធ្វើឲ្យ រអិលជានហ្រាំងមិនជាប់បានរ៉េចង្កូ តបត់ធ្លាក់ផ្លូវបិះក្រឡាប់សំណាងល្អ ពុំមានអ្នកស្លាប់ នោះទេ។
អ្នកបើកបរជនជាតិថៃមាន ឈ្មោះ វ៉ាត ឆាក់ឡាក់ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅខេត្ត អូរប្រាឌិត ប្រទេសថៃ នេះបើតាមសម្តី អ្នកបានឃើញនៅកន្លែ ងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តនេះបើកបរក្នុងល្បឿនលឿន ក្នុងសភាព មេឃកំពង់ភ្លៀង ហើយផ្លូវកែងខ្លាំង ធ្វើឲ្យរថយន្ត រ៉េចង្កូតធ្លាក់ផ្លូវតែម្តង។
សូមបញ្ជាក់ថា នៅផ្លូវកន្លែងកើរហេតុនេះ គឺមានគ្រោះថ្នាក់ជាញកញាប់ណាស់ ដោយសារតែផ្លូវ កោងហើយចោទ ធ្វើឲ្យ រអិលស្ទើរតែគ្រប់ពេលតែម្តង។ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិ ច្ចជំនាញថា គួតែធ្វើរបាំងផ្លូវផង ដើម្បីជៀសវាង និងការពារកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ដូច្នេះទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!