នរៈ សិរីវិទ្យា៖ «ផលិតកម្ម ថោន ជាអ្នកផ្ដល់ឱកាស ឲ្យខ្ញុំមានថ្ងៃនេះ.!»
ភ្នំពេញ៖ លោក នរៈ សិរីវិទ្យា ជាតារាសម្តែងប្រុស ខ្ពស់ស្រឡះ ដែលកំពុងតែឆក់បាន ទីផ្សារសម្តែង ច្រើនគួរសម ខណៈដែលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព កំពុងតែលេចធ្លោរ បណ្តើរៗតាមរយៈការសម្តែង រឿងអប់រំខ្លី សម្តែង ឈុតកាយវិកា ខារ៉ាអូខេ និង ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនផលិតផល ក្នុងស្រុកមួយចំនួន។ បន្ទាប់ពីមានការតស៊ូ ជាច្រើនដំណាក់កាលមក តារាសម្ដែង នរៈ សិរីវិទ្យា បានបង្ហាញវត្តមាន ក្នុងផលិតកម្ម ថោន ក្នុងឈុតខារ៉ាអូខេ រហូតមានឈ្មោះបោះសំឡេង មានទស្សនិកជនស្គាល់ច្រើន តាមរយៈផលិតកម្ម ចម្រៀងដ៏ធំមួយនេះ ដែលបានផ្ដល់ឱកាសដល់លោក។
តារាសម្តែងប្រុស ដែលកំពុងតែរះពន្លឺ នៅលើវិថីសិល្បៈ លោក នរៈ សិរីវិទ្យា បន្ទាប់ពីឈានជើង ចូលប្រឡូក នៅក្នុងសិល្បៈអស់រយៈពេល ជិត៣ឆ្នាំមកនេះ បានកំពុងតែវិវឌ្ឍខ្លួន ឲ្យក្លាយទៅ ជាតាសម្តែង ដែលមាន ឈ្មោះល្បី បោះសំឡេង ដូចតារាប្រុស- ស្រីផ្សេងទៀត ក្នុងពិភពសិល្បៈ ពោរពេញដោយការ ប្រកួតប្រជែងគ្នានេះ ។
តាមរយៈការផ្តល់សម្ភាសន៍ ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នេះតារាសម្តែងប្រុស វ័យ២២ ឆ្នាំលោក នរៈ សិរីវិទ្យា បាននិយាយលាតត្រដាង អំពីខ្សែជីវិតមុន និងក្រោយ ពេលចូលប្រឡូកក្នុងការងារ សិល្បៈរបស់ខ្លួន ប្រាប់ឲ្យដឹងថា មុនពេលចូលវិស័យសិល្បៈ អំឡុងឆ្នាំ ២០១១ លោកជាយុវជនស្ម័គ្រចិត្ត របស់អង្គការ «រ៉ាក់» ហើយមានតួនាទី ចុះអប់រំយុវជនទាក់ទង បញ្ហាសុខភាព គ្រឿងញៀន ដែលរាល់ខែ គឺខាងអង្គការ តែងមានរៀបចំការប្រគំតន្ត្រី បង្ហាញពីការអប់រំ គ្រប់ទីកន្លែង ដូចជា នៅតាមសាលារៀន ភូមិ/ឃុំ និង រោងចក្រជាដើម។
លោក នរៈ សិរីវិទ្យា បាននិយាយទៀតថា «ក្រោយពីចូលធ្វើការងារស្ម័គ្រចិត្ត ជាមួយអង្គការ រ៉ាក់ បានមួយឆ្នាំ ខ្ញុំក៏មានឱកាស បានចូលវិស័យសិល្បៈ នាឆ្នាំ២០១២ តាមរយៈអ្នករៀបចំ កម្មវិធីនៅអង្គការ ព្រោះគាត់មើលឃើញ ពីសមត្ថភាព នឹងបានបង្ហាត់បង្រៀនខ្ញុំ រួចក៏ណែនាំ ទៅខាងអ្នកដឹកនាំ របស់ផលិតកម្ម ថោន ។ ពេលនោះ គេក៏ចាប់អារម្មណ៍ យល់ព្រម ថែមទាំងផ្តល់ឲ្យកាស បានចូលថត បទចម្រៀងតែម្តង..»។
តារាសម្តែងប្រុសលោក នរៈ សិរីវិទ្យា បាននិយាយបន្តថា ចាប់តាំងពីនោះមក លោកក៏មានឱកាសចូលខ្លួនសម្តែង ឈុតកាយវិកា ខារ៉ាអូខេឲ្យផលិតកម្ម ថោន ព្រមទាំងថតស្ប៉តពាណិជ្ជកម្ម និងសម្តែងរឿងអប់រំខ្លី របស់វិទ្យុមណ្ឌលព័ត៌មានស្ត្រី កម្ពុជារឿង «ក្របីរាល» ទើបធ្វើឲ្យមានគេស្គាល់ និង ចាប់អារម្មណ៍ខ្លាំង មកដល់បច្ចុប្បន្ននេះ។
តារាសម្តែង នរៈ សិរីវិទ្យា បាននិយាយបន្ថែមថា សម្រាប់បច្ចុប្បន្ន ក៏កំពុងតែមានខាងបណ្តា ផលិតកម្ម ក្នុងស្រុកមួយចំនួន បានទាក់ទងហៅឲ្យចូលខ្លួន សម្តែងកាយវិកាខារ៉ាអូខេ ផងដែរ តែលោកមិនទាន់ សម្រេចចិត្តថា ទទួលយកនៅឡើយទេ ព្រោះផលិតកម្ម ថោន ជាកន្លែងផ្តល់ឱកាសឲ្យលោក ដូច្នេះហើយ ទើបលោក មិនទាន់ចង់ចេញមុខ នៅផលិតកម្មផ្សេង។ ជាងនេះទៅទៀត លោកក៏កំពុងហាត់ច្រៀងបន្ថែម លើអាជីពសម្តែង ទៀតផង។
លោក នរៈ សិរីវិទ្យា បានបន្តថា ចំពោះការងារសិល្បៈ ឥឡូវនេះ គឺមានការមមាញឹកខ្លាំងគួរសមព្រោះ ក្រៅពី ការសម្តែងកាយវិការ ខារ៉ាអូខេ លោកបានទទួលថតស្ប៉ត ពាណិជ្ជកម្ម និងធ្វើជាពិធីករជាដើម។ តារាសម្តែង ប្រុសរូបនេះ មានដើមកំណើត ចេញមកពីខេត្ត បន្ទាយមានជ័យ ។ ក្រៅពីអាជីពសិល្បៈ បច្ចុប្បន្នលោក នរៈ សិរីវិទ្យា ក៏កំពុងតែមានការងារផ្ទាល់ខ្លួនខាងក្រៅ មួយទៀត ផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!