ទើបមកពីធ្វើការ នៅថៃ អត់លុយ ចាយ បែកគំនិត លួចម៉ូតូ ត្រូវប្រជាពលរដ្ឋ ចាប់ វាយសំពង
ភ្នំពេញ ៖ ចោរកាច់កម៉ូតូម្នាក់ ត្រូវបាន ប្រជាពលរដ្ឋដេញតាម ហើយវាយឡើងចាស់ ដៃ បណ្ដាល ឱ្យរងរបួស បែកក្បាល នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅមុខហាង សាច់គោអាំង ស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត្អ៌មានពីអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ រូបនេះ បានកាច់កម៉ូតូ ប្រជាពលរដ្ឋ ម៉ាកវីវ៉ាមួយគ្រឿង ស្រាប់តែអូសម៉ូតូចេញ ប្រមាណ១០ម៉ែត្រ ត្រូវបានម្ចាស់ម៉ូតូឃើញ ទាន់ស្រែកឆោឡោ ផ្អើលដល់ ប្រជាពលរដ្ឋ នៅទីនេះចេញមកជួយ អន្ដរាគមន៍បន្ដចាប់បាននិងវាយឡើងចាស់ ។ ភ្លាមៗនោះ អាជ្ញាធរនិងសមត្ថកិច្ច បានចុះជួយអន្ដរាគមន៍ ហើយជាជំហានដំបូង នាំជនសង្ស័យរូបនេះ ទៅកាន់ មន្ទីរពេទ្យរុស្សី ដើម្បីលាងរបួសក្បាល រួចនឹងបញ្ជូនមកកាន់ ប៉ុស្ដិ៍នគរបាល សង្កាត់ស្ទឹងមានជ័យវិញ ដើម្បីកសាង សំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!