ចោរ​រាសី ​ដាក់​២​នាក់​ ឆក់​កាបូប​​នារី​ម្នាក់ ​ដែល​មាន​លុយ ​ត្រឹមតែ​១៥០០០​រៀល ត្រូវ​ប្រជាពលរដ្ឋ ​ជិះ​ម៉ូតូ​តាម​ទាន់​វាយ​ ស្ទើរ​ស្លាប់

 
 

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​កំពុង​តែ​ អង្គុយ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ ក៏​លិចមុខ​ក្រុម​ចោរឆក់​២​នាក់ ម្នាក់​អង្គុយ​លើ​ម៉ូតូ និង​ម្នាក់​ទៀត​រត់​ចូល​មក​ឆក់​កាបូប ​ពី​នារី​រង​គ្រោះ​រត់ឡើង​ម៉ូតូ ​បើក​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ ​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​វាយ​ស្ទើរ​ស្លាប់ ។ ហេតុ​កាណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២០​ខែសីហា ឆ្នាំ​២០១៥ នៅ​ទល់មុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំកា​មន ។

ចោ​ឆក់​ទាំង​២​នាក់​មានឈ្មោះ គង់ ប៊ុ​ន​ហាក់ អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ជើងឯក មុខរបរ​សន្តិសុខ និង​ម្នាក់​ទៀត​ឈ្មោះ ណា រ៉ាត់ អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ទើបតែ​មក​ភ្នំពេញ​បាន​មួយ​ថ្ងៃ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ប៉ាក់ រស្មី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លួ​វ​២០០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក មុខរបរ​បុគ្គលិក​ ក្រុមហ៊ុន​ជីប​ម៉ុង ។

តាម​ប្រភព​ព័ត៌មាន​ពី​ កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នារី​ រង​គ្រោះ​កំពុង​តែ​អង្គុយ​ញ៉ាំ​ពង មាន់ ​អាំង​ជាមួយ​មិត្តភក្តិ​នៅ​មុខ ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តែ​នៅ​ពេល​ដែល​កំពុង​តែ​ ញ៉ាំ​នារី​រង​គ្រោះ​បាន​ទុក​កាបូបស្ពាយ​នៅ​លើ​ភ្លៅ ភ្លាម​ៗ​នោះ​ក៏​លេចមុខ​ក្រុម​ចោរឆក់​ រាសី​ដាក់​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AE-3779 បាន​មក​ឈប់​ក្បែរ ​កន្លែង​កើតហេតុ ម្នាក់​ចាំ​ម៉ូតូ និង​ម្នាក់​ទៀត​រត់​ចូល​មក​ឆក់​កាបូប​ពី​នារី​រង​គ្រោះ ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ត្រឹមតែ​១៥០០០​រៀន និង​ទូរស័ព្ទ​ស៊េរី​ចាស់​២​គ្រឿង​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​ឆក់​បាន​ហើយ​ ចោរឆក់​នៅ​ក៏​បាន​រត់ឡើង​ម៉ូតូ​របស់​គ្នីគ្នា និង​បាន​បើក​រត់គេច​ខ្លួន តែ​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឃើញ​ហេតុការណ៍ ហើយដោយ​ម្នាក់​ៗ​មានចិត្ត​ គុំ​គួ​ន​នឹង​ពួក​ចោរ​ដែល​តែងតែ​ ធ្វើ​សកម្មភាព​ឆក់​កាបូប​គេ និង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ ជា​ច្រើន​នាក់​ខ្លះ​របួសស្រាល ខ្លះ​របួសធ្ងន់ និង​អ្នកខ្លះ​ទៀត​បាត់បង​ទ្រព្យសម្បត្តិ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ ក្រុម​ចោរឆក់​ទាំង​២​នាក់​នោះ​រហូត​ដល់ ​ចំណុច​ផ្លូវ​លេខ​៥៧ កែង​ផ្លូវ​លេខ​៣២២ ខណៈនោះ​ក្រុម​ចោរឆក់​ក៏​ បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង​ បណ្តាល​ឱ្យ​ដួល ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ព្រួត​វាយ​ស្ទើរ​ស្លាប់ កុំ​តែ​សមត្ថកិច្ច​មក​ឃាត់​ទាន់ បើ​មិន​ចឹ​ង​ទេ​នោះ​ចោរឆក់​រាសី​ ដាក់​ទាំង​២​នាក់​នេះ​នឹង​ត្រូវ​ប្រជាពលរដ្ឋ​កាត់ទោស ​ជា​មិន​ខាន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១​បាន​ យក​ចោរឆក់​ទាំង​២​នាក់​ទៅ​ប៉ុស្តិ៍​បឹង​កេងកង​១ ​ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​១ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ចោរឆក់​ទាំង​២​នាក់​នៅ​ ទៅ​តុលា​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម