ផឹកស៊ី​ស្រវឹង ​លួច​កាំភ្លើងខ្លី​ ថៅកែ​សៀត​ចង្កេះ​ ទៅ​ច្រៀង​ខារ៉ាអូខេ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

 
 

ខេត្តកំពត ៖ បុរស​3​នាក់​ត្រូវ​បាន កម្លាំង​ការិយាល័យ​កណ្តាល ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ស្នងការដ្ឋាន​ ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ចាប់​ឃាត់ខ្លួន ព្រមទាំង​ដកហូត​អាវុធ​ខ្លី​ម៉ាក K59១​ដើម និង​គ្រាប់​មួយ ​ចំនួន​នៅ​ក្នុង​បង់ កាល​វេ​លា​ម៉ោង​១២ ​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៥ ។

ជនសង្ស័យ​ទាំង​៣​នាក់ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១-​ឈ្មោះ ទន់ គឹ​ម​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ​(​អ្នក​កាន់​អាវុធ​), ២-​ឈ្មោះ ប៊ុ​ន សុខ​យី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ និង​៣-​ឈ្មោះ​សួង សុខ​ភី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ ។ ទាំង​៣​នាក់​ស្នាក់​នៅ​ ការដ្ឋាន​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​គោ​ចិន​លែង ឃុំ​ថ្មី ស្រុក​ទឹកឈូ ។

ករណី​ឃាត់ខ្លួន​ជន​ស​ង្ស័យ ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មៈធុ​រឹ​ទ្ឋ ស្នងការ​រង និង​ជា​នាយការិយាល័យ ​កណ្តាល​នគរបាល​ព្រហ្ម​ទ​ណ្ឌ​ ស្នងការដ្ឋាន​ខេត្ត​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ កណ្តាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្ត​កំពុង​ ដុតដៃដុតជើង​ស៊ើបអង្កេត​ស្រាវជ្រាវ និង​តាម​ប្រ​ម៉ា​ញ់​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៥​នេះ​ផង ក៏​ស្រាប់តែ​នៅ​វេ​លា​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៨ ខែសីហា មាន​ពលរដ្ឋ​មក​រាយការណ៍​ប្រាប់​ថា មាន​ឃើញ​បុរស​៣​នាក់​ចូល​ ច្រៀង​ខារ៉ាអូខេ​នៅផ្ទះ​ម្ចាស់​ឈ្មោះ ចែ រ៉ែ​ន ហើយ​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​នោះ គេ​ឃើញ​បុរស​ម្នាក់​មាន​សៀត ​កាំភ្លើងខ្លី​នៅ​ចង្កេះ​១​ដើម​ផង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍ ​ពី​ពលរដ្ឋ​ភ្លាម លោក​ក៏​បាន​សុំ​ការ ​ឯកភាព​ពី​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ កន្លែង​ដែល​ពលរដ្ឋ​បាន​ផ្តល់​ព​ត៌​មាន ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​កម្លាំង​របស់​លោក រួម​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទៅ​ដល់ បាន​ធ្វើការ​ឆែកឆេរ​មុខសញ្ញា​ដែល​ពលរដ្ឋ​បាន​ផ្តល់​នោះ ។ ក្រោយ​ពី​ហៅ​ជន​ទាំង​៣​នាក់ ​ចេញ​មក​ក្រៅ​ធ្វើការ​ឆែកឆេរ ក៏​ប្រទះ​ឃើញ​មាន​អាវុធ​ខ្លី​មួយ​ដើម​ដូច​ពលរដ្ឋ​ បាន​រាយការណ៍​មែន ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ ក៏​បាន​ដកហូត​អាវុធ ព្រមទាំង​ឃាត់ខ្លួន​អ្នក​កាន់​អាវុធ និង​គូកន​២​នាក់​ទៀត​ ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្នា ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ទាំង​៣​នាក់ មាន​ម្នាក់​ឈ្មោះ ទន់ គឹ​ម​ហេង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កាំភ្លើងខ្លី​ដែល​ខ្លួន​បាន​ យក​មក​សៀត​ចង្កេះ​ ចូល​ច្រៀង​ខារ៉ាអូខេ​នេះ ជា​កាំភ្លើង​របស់​ឈ្មោះ តិច ជា​ថៅកែ​ការដ្ឋាន​ខ្សាច់ ដែល​គាត់​លាក់​នៅ​ លើ​គ្រែ​ក្រោម​ពូក​ដេក ហើយ​ថ្ងៃ​នោះ​ឈ្មោះ តិច ម្ចាស់​កាំភ្លើង​មិន​នៅ​កន្លែង ទើប​ខ្លួន​ផឹកស្រា​នៅ​ក្បែរ​ កន្លែង​ការដ្ឋាន​ស្រវឹង​គិត​បបួល​គ្នា ​ទៅ​ច្រៀង​ខារ៉ាអូខេ ក៏​ទៅ​យក​កាំភ្លើង​ដាក់​ក្រោម​ កែបម៉ូតូ​រួច​ឌុ​ប​គ្នា​ទៅ​ចូល​ ច្រៀង​ខារ៉ាអូខេ​តែ​ម្តង​ទៅ ។

ជនសង្ស័យ​បាន ​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ពេល​ខ្លួន​ចូល​ច្រៀង​ដំបូង​ខ្លួន​ មិន​ទាន់​យក​អាវុធ​ទៅ​តាម​ខ្លួន​ទេ គឺ​ដាក់​ក្នុង​កែបម៉ូតូ លុះ​ច្រៀង​បាន​មួយសន្ទុះ​ ទើប​ខ្លួន​ចេញ​ទៅ​យក​កាំភ្លើង​ពី​កែបម៉ូតូ​ ហើយ​មក​អង្គុយ​ច្រៀង​វិញ​បាន​២-៣​បទ​ក៏​ត្រូវ​សមត្ថកិច្ច ​មក​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ការ​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ ចាត់ការ​តាម​នីតិវិធី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម