សាលាក្រុងនឹង ព្យាយាមកាត់បន្ថយ ការកកស្ទះចរាចរណ៍

 
 

ភ្នំពេញ ៖ ដើម្បីជួយសម្រួល កុំឲ្យមានការកកស្ទះ ចរាចរណ៍សម្រាប់ អ្នកធ្វើដំណើរ ទៅវិញទៅមក របស់ ប្រជាពលរដ្ឋ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានដាក់ចេញនូវយុទ្ធសាស្រ្ត មួយចំនួនក្នុងការ កាត់បន្ថយ។

គេហទំព័ររបស់សាលា រាជធានីភ្នំពេញ បានឲ្យដឹងថា ការកកស្ទះចរាចរណ៍គឺជាការ លំបាករបស់ ប្រជាពលរដ្ឋ ហេតុនេះ យើងនឹងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយបញ្ហានេះ ជូនប្រជាពលរដ្ឋ ឲ្យបាន។

ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន ដឹកជញ្ជូនធន់ធ្ងន់នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា តំបន់កណ្ដាលរាជធានីទាំង៤ គឺជាបណ្ដុំនៃគ្រប់វិស័យសម្រាប់រាជធានី ដែលនេះធ្វើឲ្យលំហូរចូល នៃប្រជាពលរដ្ឋមកធ្វើការងារ រកស៊ីផ្សេងៗកាន់តែមានចំនួនច្រើន ដូច្នេះបញ្ហាកកស្ទះចរាចរណ៍ ក៏ក្លាយជាកង្វល់ដែលត្រូវគិតគូរយ៉ាងខ្លាំង។

កត្តាទាំង៤ចំណុច ដែលបានដាក់ចេញនោះរួមមាន

១- ពង្រីក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

២- បង្កើនផ្លូវក្រវាត់ ក្រុងជាបន្តបន្ទាប់

៣- កាត់បន្ថយជាបន្តបន្ទាប់ ឲ្យអស់នៅឆ្នាំ២០១៦ រថយន្តក្រុងដឹកអ្នកដំណើរឲ្យមានចំណត នៅក្រៅក្រុង

៤- យ៉ាងយូរ ៥ឆ្នាំទៀត គម្រោងដឹកជញ្ជូនផ្លូវដែកលើអាកាស ៣ខ្សែ នឹងជួយកាត់បន្ថយការកកស្ទះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម