ទំនាស់ ក្នុងពិធីរាំធុងបាស់ មង្គលការ នៅស្រុកថ្មពួក របួសធ្ងន់ ស្រាល២នាក់
ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារតែទំនាស់គ្នា ក្នុងពិធីរាំធុងបាស់នៃពិធីមង្គលការមួយ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៩ សីហា ២០១៥ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាល ស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ទួន ទូច ភេទប្រុស អាយុ២១ឆ្នាំ រងរបួសធ្ងន់ បែកត្រង់ត្របកភ្នែក ខាងឆ្វេងមួយកន្លែង បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងម្នាក់ទៀតឈ្មោះ ទួន ទឿប ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសស្រាល ។ ទាំង២នាក់បងប្អូន រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការ បានបញ្ជាក់ទៀតថា នៅក្នុងកម្មវិធីមង្គលការនេះ ខាងកូនកម្លោះគឺ មកពីភូមិទ្រាស ឃុំគោកកឋិន មករៀបការជាមួយ កូនក្រមុំនៅភូមិគំរូ ឃុំគំរូ នៅពេលយប់មានចាក់ធុង បាស់រាំលេងកម្សាន្ត ។ មុនពេលកើតជនរងគ្រោះទាំង២នាក់ បងប្អូនរាំលេងនៅក្រោមផ្ទះ រួចក៏បានចូលទៅរាំលេង ក្នុងវង់រាំដែលមានមនុស្សច្រើន បន្ទាប់មកមិនដឹងជាយ៉ាងមិចក៏បានកើត មានការវាយតប់គ្នារវាងក្រុមស្ទាវនៅភូមិគំរូ និងខាងសាច់ញាតិ កូនកម្លោះ បណ្តាលឲ្យមាន អ្នករងរបួសធ្ងន់-ស្រាល ចំណែកក្រុមជនដៃដល់បន្ទាប់ពី ទំនាស់រួចបាននាំគ្នារត់គេចខ្លួនអស់ ។
ចំពោះជនរងគ្រោះទាំង២នាក់ បងប្អូនត្រូវបានសាច់ញាតិនាំមក ព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក តែម្នាក់ឈ្មោះ ទួន ទូច រងរបួសធ្ងន់ បានបន្តយកទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។ នៅកន្លែងកើតហេតុគេ បានរកឃើញស្នាប់ដៃ១ ដែលក្រុមជនដៃដល់បន្សល់ទុក ។
បើតាមការសន្និដ្ឋានរបស់គ្រូពេទ្យស្រុកថ្មពួកនិយាយថា ស្នាមបែកត្របកភ្នែកនេះគឺជនដៃដល់បានវាយនឹងដបស្រា ដេរអស់៥ថ្នេរ ។ បច្ចុប្បន្នក្រុមជនដៃដល់ត្រូវ បានសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែង រកចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសដោយ មិនទុកឱ្យពួកគេបង្កព្យុះភ្លៀងបានឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!