កូនកំលោះ ប្ដឹង កូនក្រមុំ ក្រោយក្រេបទឹកឃ្មុំរួច ដោយសារ...
អាល់ហ្សេរី៖ បុរសមួយចំនួនប្រហែលជា យល់ព្រម ទទួលយក នូវការពិត តែសម្រាប់បុរសនៅ អាល់ហេ្សរីវិញ នៅពេលដែល ប្រទះឃើញ ប្រពន្ធថ្មីថ្មោង ដែលទើបតែ រៀបការរួច ដែលនាងមិនបាន តុបតែងមុខ បែរជា ប្រតិកម្ម យ៉ាងខ្លាំង រហូតដល់ បង្ករឿងនេះ ទៅដល់តុលាការ។
តាមប្រភពព័ត៌មានឌេលីម៉ែល ដែលមិនបញ្ជាក់អត្តសញ្ញាណ អ្នកទាំងពីរបានឲ្យដឹងថា បុរសអាល់ហ្សេរី ខាងលើនេះ មានការ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ មុខមាត់ពិតរបស់ប្រពន្ធ នៅពេលព្រឹក ក្រោយពី ពិធីអាពាហ៍ពិពាហ៍ បានបញ្ចប់ អ្វីដែលកាន់តែ ខ្លាំងទៀតនោះ គឺគាត់ មិនអាចចំណាំនាង បាននោះទេ និងយល់ថា នាងជាចោរចូលលួច ឥវ៉ាន់ក្នុងផ្ទះទៅវិញ។
ក្រោយពី ស្វែងយល់ដឹងថា នាងជាប្រពន្ធដែលទើបតែរៀបការកាលពីម្សិលមិញនោះ បុរសជាប្ដី បានសម្រេចចិត្ដ នាំនាង ទៅកាន់ តុលាការ និងប្ដឹងនាង ពីបទធ្វើបាបផ្លូវចិត្ដ ដែលបន្លំបោកប្រាស់ តាមរយៈការ តុបតែងមុខ។ ជាមួយគ្នានេះ កូនកំលោះរូបនេះ កំពុងតែ ទាមទារប្រាក់ ២០,០០០ ដុល្លារអាមេរិក សម្រាប់ការខូចខាតមួយនេះ។
តាមសម្ដីកូនកំលោះ និយាយប្រាប់ អ៊ីមេរ៉េត ២៧ បានឲ្យដឹងថា នាងពិតជា ស្រស់ស្អាត និងគួរឲ្យទាក់ទាញ មុននឹងរៀបការ ប៉ុន្ដែនៅពេលដែល គាត់ ងើបពេលព្រលឹមឡើង និងប្រទះឃើញថានាង បានលាងមុខចេញនោះ ពិតជាធ្វើឲ្យគាត់ ភ័យខ្លាច និងគិតថា នាងជាចោរ។
បើសិនជា ប្រិយមិត្ដ ជាបុរសម្នាក់ខាងលើនេះ វិញ តើប្រិយមិត្ដ នឹងដោះស្រាយ ជារូបគាត់? ឬ សុខចិត្ដ ទទួលយក នាងដោយ មិនអល់អែក?
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!