ជនសង្ស័យ៦នាក់ ភ្ជង់ប្លន់ស្កុបពី១គ្រឿង ពីនារីម្នាក់នៅមុខបុរី សូនីស្ទឹងមានជ័យ
រាជធានីភ្នំពេញ ៖ កាលពី ម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ សីហា ២០១៥ មានករណីចោរប្លន់ម៉ូតូម៉ាកស្កុបពី១គ្រឿងនៅមុខបុរីសូនី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពនៅកន្លែង កើតហេតុបានឱ្យដឹងថា ជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូស៊េរីទំនើបចំនួន៣គ្រឿង បានស្ទាក់ប្លន់ម៉ូតូ ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1Q -1116 ពីនារីរងគ្រោះម្នាក់ នៅមុខបុរីសូនី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈនាងជិះជិត ដល់ផ្ទះទៅហើយ ។
នារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនាងបាន ទៅខួបកំណើតមិត្តភក្តិនៅម្តុំ ខារ៉ាអូខេញូវស្តា ពេលត្រឡប់មកវិញ ជិះជិតដល់ផ្ទះទៅហើយ ស្រាប់តែក្រុមជនសង្ស័យ មានគ្នា៦នាក់ប្រដាប់ដោយអាវុធ ខ្លីបានជិះម៉ូតូ៣គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពីរគ្រឿង និងហុងដាឌ្រីម ប៊ិច ពណ៌ខ្មៅ ១គ្រឿង ជិះមកកៀរ ហើយដកកាំភ្លើងភ្ជង់ក្បាលនាង និងគំរាមបាញ់ សម្លាប់បើនាងហ៊ានស្រែក ហើយប្លន់យកម៉ូតូ របស់ទៅបាត់ ។
ក្រោយកើតហេតុនារីរងគ្រោះ បានសហការជាមួយសមត្ថកិច្ចដើម្បី ដាក់ពាក្យបណ្តឹងផងដែរ ។
គួររំលឹកផងដែរថា សកម្មភាពប្លន់នៅក្នុងរាជធានីភ្នំពេញ បានមានសភាពស្ងប់មួយ រយៈពេលមកហើយ ស្រាប់តែពេលនេះលេចចេញ ក្រុមជនសង្ស័យ ធ្វើសកម្មភាពប្លន់ទៀត ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន កុំជិះម៉ូតូទំនើបនៅពេលយប់ និងកន្លែងដែលស្ងាត់ ចៀងវាងកុំឱ្យមាន គ្រោះថ្នាក់ជាយថា ហេតុ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!