ប៉ូលិស​អ្នក​ចាប់ តុលាការ​ អ្នក​ដោះ​លែង ដោយ​ចោទ​ប៉ូលិស​ថា​ កសាង​សំណុំរឿង ​មិន​គ្រប់​ជ្រុងជ្រោយ

 
 

ខេត្តតាកែវ ៖ ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស ​ស្រុក​គិរីវង់​ចាប់ខ្លួន​បាន ខណៈ​កំពុង​សម្ងំ​ជក់ និង​ចែក ចាយ​ថ្នាំ​ញៀន​នៅ​ ក្នុង​សាលារៀន​មួយ​កន្លែង ។ ហេតុការណ៍​បង្ក្រាប ​ជនសង្ស័យ​ជក់ និង​ចែកចាយ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​១២​នាទី​ល្ងាច ថ្ងៃ​ទី​២១ សីហា ២០១៥ នៅ​ចំណុច​អនុ​វិទ្យាល័យ សុខ អាន អង្គ​ប្រាសាទ ស្ថិត​ក្នុងភូមិ​អង្គ​ប្រាសាទ ឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ ស្រុក​គិរីវង់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ សែ ខេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​២-​ឈ្មោះ ដុក ម៉ៅ ហៅ​ជើ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ពូក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​រនាម​ត្នោត ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ ដែល​បាន​រត់គេច​ខ្លួន​ បាត់​មានឈ្មោះ ទឹម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ជា​មេខ្លោង លក់ និង​ចែកចាយ​ថ្នាំ​ញៀន​តែ​ម្តង ។

លោក​អធិការ​នគរបាល ​ស្រុក​គិរីវង់​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​ការិយាល័យ​ ប្រឆាំង​ការ​ជួញ ដូរ​គ្រឿងញៀន​ខេត្ត​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​២៣ សីហា ២០១៥ នេះ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​បាន​គេចខ្លួន សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់ខ្លួន​យក​មក​ កាត់ទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​ប៉ូលិស​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ​ខេត្ត​បាន​ព្រលយ​ប្រាប់​ «​កោះសន្តិភាព​»​ ថា ពិបាក​ណាស់ ស្ទើរតែ​គ្រប់​ជនសង្ស័យ ​ទាំងអស់​ដែល​ប៉ូលិស​ខំ​ស្រាវជ្រាវ​ ចាប់ខ្លួន​បាន​ទាំងអស់​លក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ពេល​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​កាត់ទោស ត្រូវ​ខាង​តុលាការ​តែងតែ​ ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​វិញ នៅ​ពេល​ខាង​ប៉ូលិស​ សួរ​ទៅ​ខាង​តុលាការ ខាង​តុលាការ​និយាយ​ថា ខាង​ប៉ូលិស​កសាង​ សំណុំរឿង​មិន​គ្រប់​ជ្រុងជ្រោយ ទើប​មានការ ​ដោះ​លែង​ជនសង្ស័យ​នោះ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម