ឡង់គ្រីស័របុកម៉ូតូ អូសពីស្តុប ចំការមនដល់ ស្ពានហង្សកោះពេជ្រ ពេលឈប់និយាយគ្នា មានអ្នកបើកទ្វារឡាន ចោរលួចទូរស័ព្ទ២គ្រឿង និងកាបូបលុយបាត់
រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៣ សីហា ២០១៥ នៅចំណុចស្តុបចំការមន រវាងរថយន្តឡង់គ្រីស័រ១គ្រឿង និងម៉ូតូឌ្រីម សេ១២៥ មួយគ្រឿងអូសរហូតដល់ស្ពានហង្សកោះពេជ្រ បណ្តាលឱ្យបុរសម្នាក់ សន្លប់នៅកន្លែងកើតហេតុ និងនារីម្នាក់រងរបួសស្រាល ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5959 បើកបរដោយបុរសម្នាក់តាមបណ្តោយមហាវិថីមុនីវង្ស លុះដល់ចំណុចស្តុបចំការមនក៏បត់ឆ្វេងទៅមហាវិថីព្រះមុនីរ៉េត ក៏បុកគ្នាជាមួយម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4354 ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បណ្តាលឱ្យបុរសអ្នកបើកបររបួសធ្ងន់ ដោយសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ ឯនារីដែលជិះពីក្រោយរងរបួសស្រាល ។
ប្រភពពីអ្នកបើកបររថយន្តឡង់គ្រីស័របានឱ្យដឹងថា ពេលកើតហេតុភ្លាមៗគាត់មានការភ័យយ៉ាងខ្លាំងដោយខ្លាចប្រជាពលរដ្ឋនៅម្តុំនោះ ពិសេសក្រុមអ្នកធ្វើដំណើរវាយធ្វើបាប ក៏បើករថយន្តទាំងអូសម៉ូតូជាប់នៅពីក្រោមទៅរកទីប្រជុំជនរហូតដល់ស្ពានហង្សកោះពេជ្រតែម្តង ។ ពេលទៅដល់ស្ពានកោះពេជ្រ ខណៈពេលដែលគាត់ទម្លាក់កញ្ចក់និយាយជាមួយអ្នកដែលដេញតាម ដែលមានទាំងម៉ូតូនិងម៉ូតូកង់បី ស្រាប់តែមានអ្នកលូកដៃមកបើកទ្វារឡានរបស់គាត់លួចយកទូរស័ព្ទស៊េរីទំនើបអស់២គ្រឿង និងកាបូបលុយរបស់គាត់ទៅបាត់ទៀតផង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!