Galaxy Note 5 នឹងជួយបង្កើនប្រាក់ ចំណូលក្រុមហ៊ុន រហូតដល់៣០% បន្ថែម
សាមសុងរំពឹងថា Galaxy Note 5 អាចនឹងដណ្តើមយកចំណែកទីផ្សារដ៏ធំ នៅកម្ពុជា ដោយសារ តែប្រណីតភាព និងការរចនាថ្មី សន្លាង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ដែលមានជាមួយទូរស័ព្ទថ្មី មួយនេះ បន្ទាប់ពីអ្នក និយមប្រើទូរស័ព្ទដៃជា ច្រើននាក់ បានមកតម្រង់ជួរ រង់ចាំទិញទូរស័ព្ទថ្មីនេះ នៅក្នុងកម្មវិធីសម្ពោធ លក់ជាផ្លូវការ កាលពីថ្ងៃសៅរ៍ ទី២២ សីហា។
បើយោងតាមប្រភពពី សាមសុង បានឲ្យដឹងថាទូរស័ព្ទ Galaxy Note 5 ជាច្រើនត្រូវ បានលក់អស់ ពីស្តុក ដែលធ្វើឲ្យអតិថិជនជាច្រើន អ្នកត្រូវទៅដើរស្វែងរកទូរស័ព្ទ ដែលមានប្រើប៊ិក S Pen មួយនេះ នៅតាមហាង ទូរស័ព្ទជាច្រើននៅក្នុង ទីក្រុងភ្នំពេញ។
លោក ជា សុជាតិ នាយកផ្នែកទូរស័ព្ទដៃ នៃក្រុមហ៊ុនសាមសុងប្រចាំកម្ពុជា បានមាន ប្រសាសន៍ថា៖ «សាមសុង ជឿជាក់ថា ការលក់ Galaxy Note 5 នឹងអាចទទួលបានកំណើន រហូតដល់ទៅ ៣០% នៅកម្ពុជា ក្នុងឆ្នាំ2015 បើយើងប្រៀបធៀបនឹង ការលក់ Galaxy Note 4 ឆ្នាំទៅ ដោយសារតែ ទូរស័ព្ទស្មាតហ្វូន មួយនេះមានការរចនាថ្មី យ៉ាងប្រណីត ស្រស់ស្អាត ជាមួយនឹង S Pen ដ៏ទំនើប ដែលពុំមានគួប្រជែងណាមួយ មានសមត្ថភាពផលិត S Pen ទំនើប អស្ចារ្យ និង ឆ្លាតវៃដែលបំពាក់ នៅលើ Galaxy Note5 នេះឡើយ។ គួបផ្សំជាមួយនឹង បច្ចេកវិទ្យាទំនើបដែលអាចបំពេញតម្រូវ ការប្រើប្រាស់ប្រចាំ ថ្ងៃទាំងផ្នែកការងារ និងទាំងផ្នែកកម្សាន្ត យ៉ាងសម្បូរបែប ខណៈពេលដែលទីផ្សាររបស់ សាមសុង កំពុងតែមានការកើនឡើង ជារៀងរាល់ឆ្នាំ។»
កញ្ញា ចាន់ ដាលីន ដែលមានវត្តមាននៅក្នុងកម្មវិធីសម្ពោធ សម្តែងនូវការ ពេញចិត្តដែរថា៖ « Galaxy Note5 ថ្មីនេះពិតជាសក្តិសម បំផុតសម្រាប់នាងខ្ញុំ និង ងាយស្រួលប្រើ ដោយសារ ប៊ិច S Pen ដែលមានរាង ស្រស់ស្អាត ហើយទូរស័ព្ទនេះមាន រាងកោងអាចកាន់ ពេញដៃបានស្រួល។
លោក ស៊ីន ឧត្តមនី ដែលឈ្នះបាន Galaxy Tab A 9.7” មួយគ្រឿង ក្រោយពីការ ទិញទូរស័ព្ទ Galaxy Note 5 នៅក្នុងពិធីសម្ពោធ បានឲ្យដឹងថា លោកនឹងមិត្តភក្តិ បីបួននាក់ទៀតបានមករងចាំទិញ ទូរស័ព្ទនេះតាំងពីព្រឹកព្រលឹម។ «ពីដំបូង ខ្ញុំមិនរំពឹងថាអាច ទិញទូរស័ព្ទនេះបានទេ ព្រោះមានមនុស្ស ជាច្រើនកំពុងរង ចាំនៅទីនេះដូចគ្នា តែឥលូវខ្ញុំទិញវា បានហើយ! ខ្ញុំសប្បាយមែនទែន»។
Galaxy Note5 ក៏ជាការវិវត្តថ្មីនៃ Galaxy Note ដែលមុខងាររបស់ Air Command កាន់តែមាន ភាពឆ្លាតវៃនិងងាយស្រួលជាងមុន ដែលវាបង្ហាញ ចេញលើអេក្រង់ភ្លាម នៅពេលអ្នកប្រើ S Pen ហើយអ្នកអាច សរសេរអក្សរនៅលើឯកសារ PDF និងអាចថតចំលង អត្ថបទវែងពីគេហទំព័រ និងរូបភាពផ្សេងដោយប្រើ Scroll capture. ឥលូវនេះ លោកអ្នកអាចរកទិញ នៅគ្រប់ហាងទូរស័ព្ទ ទាំងអស់នៅ ក្នុងប្រទេសកម្ពុជា៕
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាព ថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ ប្តូរឲ្យកាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធ អគ្គិសនី និងប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទាំង 84 ប្រទេសដោយមាន បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!