ទៀតហើយ! ផ្ទុះឃ្លាំង កងទ័ពអាមេរិក ក្បែរទីក្រុងតូក្យូ យ៉ាងសន្ធោរសន្ធៅ កាលពីព្រឹកមិញនេះ (មានវីដេអូ)
ជប៉ុន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការផ្ទុះយ៉ាងសន្ធោរសន្ធៅមួយ បានកើតឡើង នៅឯឃ្លាំងស្តុកឥវ៉ាន់ របស់កងទ័ពអាមេរិក ដែលមានទីតាំង ក្បែរទីក្រុងតូក្យូ បណ្តាលឲ្យមាន អណ្តាតភ្លើង ឆាបឆេះ និងផ្សែងខ្មៅ អួលអាប់ ពាសពេញ ផ្ទៃមេឃតែម្តង។
ហេតុការណ៏ផ្ទុះ ដ៏ខ្លាំងក្លានេះ បានកើតឡើង នៅព្រលឹម ថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥ នេះ នៅឯឃ្លាំង ស្តុកឥវ៉ាន់មួយ របស់កងទ័ពអាមេរិក ក្នុងទីក្រុង Sagamihara ស្ថិតនៅចំងាយ ប្រហែល៤០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ នៃប្រទេសជប៉ុន ប៉ុន្តែមិនទាន់មាន ការរាយការណ៏ណាមួយ បញ្ជាក់ថា មានអ្នករងរបួសឡើយ។
ជាមួយគ្នានេះដែរ វីដេអូនៃហេតុការណ៏ ដ៏រន្ធត់នេះ ក៏បានចាក់ផ្សាយ នៅលើទូរទស្សន៏ របស់ប្រទេសជប៉ុន នៅអំឡុងម៉ោង ១២ និង ៤៥នាទីព្រឹក ផងដែរ ដោយបង្ហាញឲ្យឃើញ នូវទិដ្ឋភាពភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ បន្ទាប់ពីមានការផ្ទុះរួចមក។
សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយកងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន បាននិយាយថា «មិនមានសញ្ញាណាមួយ បង្ហាញថា មានអ្នករងរបួស នោះទេ ខណៈមានមនុស្ស ប្រមាណជា ៥៨០នាក់ ធ្វើការនៅឃ្លាំងនោះ។ អាគារមួយនោះ មិនមែនជាកន្លែង ផ្ទុកសម្ភារៈគ្រោះថ្នាក់ ដូចជាអាវុធយុទ្ធភ័ណ្ឌ ឬសម្ភារៈវិទ្យុសកម្ម អ្វីឡើយ។»
យ៉ាងណាមិញ មូលហេតុនៃការផ្ទុះនេះ កំពុងស្ថិតក្រោម ការស៊ើបអង្កេតនៅឡើយ ខណៈយោធាអាមេរិក ក៏កំពុងស្ថិតក្នុងដំណើរការ នៃការកំណត់ ចំនួនខូតខាត ផងដែរ៕
សូមទស្សនាវីដេអូនៅពេលកើតហេតុ៖
ប្រភព ៖ បរទេស
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!