ការី រសជាតិលាមក មើលទៅទំនងអត់?

 
 

ជប៉ុន៖ មានពេលខ្លះ មនុស្សខិតខំ បង្កើតការច្នៃប្រឌិត ដើម្បីជាការទាក់ទាញអារម្មណ៍ និងជាការបំរើជូននូវ សេចក្តីត្រូវការថ្មីៗ ហើយប្លែក។ ប៉ុន្តែមានពេលខ្លះ អ្វីដែលថ្មីនិងប្លែកនោះ វាហាក់ដូចជា ពិបាកទទួលយកបន្តិចដែរ តួយ៉ាងដូចជា ភោជនីយដ្ឋានមួយកន្លែង នៅក្នុងប្រទេសជប៉ុន បានកំពុងនឹងដាក់លក់ជូន នូវមុខម្ហូបចំឡែកមួយ ហៅថា ការី រសជាតិលាមក ដែលមានរូបរាងដូចជា លាមករាគ ដូច្នោះដែរ។

មុខម្ហូបការីរសជាតិលាមក ជាម្ហូបចំឡែក ដែលមិនធ្លាប់លឺពីមុនមក ត្រូវបានច្នៃប្រឌិតឡើង ដោយចុងភៅពិសេស ជនជាតិជប៉ុនមួយរូប។ អ្វីដែលគួឲ្យខ្ពើមរអើម ជាងនេះទៅទៀត ម្ហូបមួយមុខនេះ ត្រូវបានដាក់ឲ្យភ្ញៀវបរិភោគ នៅក្នុងចានដែលមានរាង ដូចជាកន្ថោរបង្គន់ថែមទៀតផង។

សម្លរការី រសជាតិលាមកនេះ ត្រូវបានដាក់បំរើជូន ភ្ញៀវបរិភោគនៅភោជនីយដ្ឋាន របស់អតីតតារាសម្តែង ភាពយន្តអាសអាភាស ជនជាតិជប៉ុន លោក Ken Shimizu ដែលរូបលោក មានបំណងចង់បង្កើត មុខម្ហូបមួយមុខ ដើម្បីរំលឹកដល់ការងារដែលលោកធ្លាប់ធ្វើកន្លងមក ក្នុងវិស័យភាពយន្តអាសអាភាស។

ប៉ុន្តែអ្វីដែលគួឲ្យទុកចិត្តនោះ ម្ហូបដែលមើលទៅ គួរឲ្យខ្ពើមរអើមខាងលើ គឺជាម្ហូបដែលមាន សុវត្ថិភាពក្នុងការបរិភោគ ព្រោះវាផ្សំឡើងដោយ តែបៃតងរបស់ជប៉ុន លាយជាមួយផ្លែឃ្លោក ហើយចំពោះពណ៌ ដ៏គួឲ្យខ្ពើមរបស់វា គឺជាការលាយផ្សំ ពីម្សៅកាកាវផងដែរ។

បន្ទាប់ពីធ្វើការស្ទង់មតិកន្លងមក លោក Shimizu បានប្រាប់ឲ្យដឹងថា លោកទទួលបានលទ្ធផល គួរឲ្យភ្ញាក់ផ្អើល ព្រោះថា ក្នុងចំណោមមនុស្ស ៤០០នាក់ ឃើញថា ៩០% ទៅហើយ ដែលចង់សាករសជាតិ ម្ហួបការីរសជាតិលាមកនេះ៕

តើប្រិយមិត្តចង់ភ្លក្សដែរទេ?

ប្រភព Metro

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម