និស្សិតពេទ្យម្នាក់ចេញពីយាមប្រញាប់ ទៅដឹកប្អូនទៅប្រឡងបាក់ឌុប ត្រូវចោរឆក់កាបូប ដួលបោកក្បាលស្លាប់
រាជធានីភ្នំពេញ ៖ យុវនិស្សិតពេទ្យម្នាក់ចេញពីយាមប្រញាប់ទៅដឹកប្អូនទៅ ប្រឡងបាក់ឌុប ត្រូវចោរឆក់កាបូបបណ្តាលឲ្យ ដួលម៉ូតូបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៥និង៣០នាទីភ្លឺថ្ងៃទី២៤ សីហា តាមផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
នារីរងគ្រោះរហូតស្លាប់ឈ្មោះ ម៉ក់ ប៉ុនកន្និកា អាយុ២៣ឆ្នាំ ជានិស្សិតពេទ្យ ឆ្នាំទី៥ នៅសាលាថែទាំវិទ្យាសាស្ត្រសុខាភិបាល (សាលាពេទ្យ មិត្តភាពខ្មែរ-សូវៀត) មានទីលំនៅភូមិ ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-9283 បើកបរពីជើង ទៅត្បូង មកដល់ចំណុចខាងលើ មានជន២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកទិសដៅ ស្របគ្នាមកអែបហើយ ធ្វើសកម្មភាពឆក់កាបូប ពីនារីរងគ្រោះ តែឆក់មិនបានសម្រេចបណ្តាល ឲ្យដួលបោកក្បាល ទាំងអត់ពាក់មួក ការពារសុវត្ថិភាពស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ដោយបានដោះមួកព្យួរនៅ ដៃចង្កូតម៉ូតូ ។ ចំណែកជនសង្ស័យ ជិះម៉ូតូរត់គេច បាត់ស្រមោល ។
ប្រភពព័ត៌មានពីសាច់ញាតិនាងរងគ្រោះ បានឲ្យដឹងថា ថ្ងៃកើតហេតុនាង បានចុះស្តារនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយជាវេន ប្រចាំការពេញ មួយថ្ងៃមួយយប់ ព្រឹកឡើងនាង ប្រញាប់ជូនប្អូនទៅ ប្រឡងបាក់ឌុប ក៏ជួបគ្រោះអកុសល បាត់បង់ជីវិតតែម្តង ។
សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!