ឃើញស្រីស្អាត ឈរតែម្នាក់ឯង លោកបងចោរ ជិះមកក្បែរ ឆក់យកកាបូបពីដៃ ធ្វើឲ្យនាងដួលអូសដី (មានវីដេអូ)

 
 

វៀតណាម៖ ហេតុការណ៍ចោរឆក់កាបូបមួយ ត្រូវបានថតជាប់ស្តែងៗ ដោយកាមេរ៉ាសុវត្ថិភាព ក្នុងទីក្រុងហូជីមិញ កាលពីសប្តាហ៍មុន កន្លងទៅថ្មីៗនេះ។

ក្នុងវីដេអូ គេឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកក្បែរនារីរងគ្រោះវ័យក្មេងម្នាក់ ស្របពេលដែលនាង មានកាន់កាបូបយួរដៃ និងបំរុងតែបើកកែបម៉ូតូឡើង ស្រាប់តែជនសង្ស័យមកដល់ជិត ក៏ឆ្លៀតឱកាស ឆក់យកកាបូបនោះពីដៃនារីរងគ្រោះ បណ្តាលឲ្យនាងដួលអូសដីតែម្តង។

ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅមុខហាងកាហ្វេមួយកន្លែង លើផ្លូវ Bau Cat ក្នុងសង្កាត់ តានបិញ។

ប្រភពបន្តថា ជនសង្ស័យចោរឆក់កាបូប ធ្វើសកម្មភាពមិនបានសំរេច និងបានជិះគេចខ្លួន ដោយសុវត្ថិភាព៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ThanhNienNews

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម