កម្លាំងមេព្រៃ ឃាត់គោយន្តដឹក ឈើ៣គ្រឿង ខណៈបម្រុង ដឹកដាក់ឱ្យម៉ូយ នៅក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កម្លាំងរដ្ឋបាល ព្រៃឈើខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ជាង១២ថ្ងៃទី២៤ សីហា ២០១៥ នេះ បានធ្វើការឃាត់គោយន្ត ដឹកឈើចំនួន៣គ្រឿងយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខណៈឈើទាំងនោះត្រូវបានដឹកមកបោះនៅដេប៉ូមួយ កន្លែងក្នុងក្រុងស្ទឹងត្រែង ។
ប្រភពព័ត៌មានពីអ្នកដឹកឈើ ខាងលើនេះប្រាប់ថា ពួកខ្លួនបានដឹកឈើប្រភេទខ្វាវ ទាំង៣គោយន្តនោះសរុបប្រហែលជាង៣ម៉ែត្រ គូបចេញពីភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ដើម្បីមកបោះឱ្យម៉ូយ នៅដេប៉ូក្នុងក្រុងស្ទឹងត្រែង ដោយក្នុងមួយម៉ែត្រគូបទទួល បានកម្រៃជាង៦០ម៉ឺនរៀល ។
អ្នកភូមិដែលប្រកបរបរអារឈើ ប្រភេទគ្រឿងផ្ទះខាងលើនេះបានត្អូញត្អែរថា មុនពេលពួកគាត់ដឹកឈើទាំងនេះ មកបោះឱ្យម៉ូយនៅតាមដេប៉ូ ពួកគាត់ត្រូវប្រឈមចូល ទៅព្រៃរយៈពេលពី៥ ទៅ៧ថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ។
ដោយអារឈើបានមួយម៉ែត្រគូប ឬពេលខ្លះមិនបានមួយម៉ែត្រគូបផង ក្រោយដឹកជញ្ជូនមក ដល់ភូមិត្រូវលើកដាក់គោយន្តដឹកមកឱ្យដេប៉ូ ដែលត្រូវប្រឈមនិងការរត់ការ ឱ្យសមត្ថកិច្ចនៅដងតាមផ្លូវជាហូតហែរ ក្រោយទូទាត់កម្លាំង ពលកម្ម ឈ្នួលកម្មករប្រេងសាំង និងរត់ការតាមផ្លូវសេសសល់ លុយចំណេញបានតិចតូចណាស់ ហើយគោយន្តដែលយកមក ធ្វើការដឹកជញ្ជូននេះ គឺខ្ចីបុលធនាគារ ដើម្បីប្រកបរបរចិញ្ចឹមជិវិតគ្រួសារ ប៉ុណ្ណោះ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!