ចាប់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងចែកចាយនូវសារធាតុញៀន
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក២នាក់ ផ្សេងទៀតត្រូវបានប៉ូលិស ស្រុកព្រៃនប់ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន ខណៈពេល ដែលជនសង្ស័យ និងបក្ខពួកបាននិងកំពុង ចែកចាយនូវសារធាតុញៀន ។ ហេតុ ការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ សីហា ២០១៥ នៅចំណុចមុខ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យដែលត្រូវ បានឃាត់ខ្លួននេះមានឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ រីឯបក្ខពួក២នាក់ ផ្សេងទៀតមាន ១-ឈ្មោះ ណូ ភេទប្រុស អាយុ២៤ឆ្នាំ ជាសិស្ស រស់នៅភូមិស្មាច់ដែង ឃុំរាម និង២-ឈ្មោះ លី ជ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅដូចគ្នា បានរត់គេចខ្លួនបាត់ ។
ប្រភពដដែល បានបន្តទៀតថា ជនសង្ស័យខាងលើបាន និងកំពុងចែកចាយនូវសារធាតុ ញៀននៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ដោយប្រើប្រាស់ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1C-8085 តែដោយស្ថិតក្នុងការ តាមដានរបស់សមត្ថកិច្ច ស្របពេលជាមួយគ្នានោះសមត្ថកិច្ចក៏ទៅដល់ ហើយឃាត់ខ្លួនបានម្នាក់ និងម៉ូតូ១គ្រឿង រួមទាំងវត្ថុតាងមាន សារធាតុញៀនម្ស៉ៅសថ្លា(ទឹកកក)ចំនួន៤កញ្ចប់តូច រីឯ២នាក់ទៀត បានរត់គេចខ្លួនបាត់ ។
តែទោះជាយ៉ាងណាជនសង្ស័យ ដែលរត់គេចខ្លួនត្រូវសមត្ថកិច្ច ស្គាល់មុខសញ្ញាអត់ហើយ ហើយសមត្ថកិច្ចនឹងធ្វើការតាមប្រមាញ់ជាបន្តដើម្បី យកមកចាត់ការតាមនិតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!