រថយន្តកូរ៉េឃ្លុប បុកគោយន្តកន្ត្រៃ ដឹកគ្រែលក់ ចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់

 
 

កំពត៖ រថយន្តកូរ៉េឃ្លុប បុកគោយន្តដឹកគ្រែដេកដើរលក់ ចំពេញទំហ៊ឹង សង្ស័យអ្នកបើកបរងងុយដេក កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

លោកវរៈសេនីយ៍ត្រី ជា ភារ៉ា អធិការរង ទទួលសណ្តាប់ធ្នាប់ស្រុកទឹកឈូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ជនរងគ្រោះ ដែលស្លាប់ ឈ្មោះរឿន ភេទប្រុស អាយុ២៤ឆ្នាំ អ្នករួមដំណើរលើគោយន្ត ចំណែក អ្នកបើកគោយន្តខាងលើឈ្មោះ ជិន ភន ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំងពីរ មានទីលំនៅក្នុងស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។

លោក ជា ភារ៉ា បន្តថា មុនកើតហេតុរថយន្តបង្ក កូរ៉េឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9850 បើកក្នុងល្បឿនលឿន ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបើកបុកចំពេញទំហ៊ឹង ទៅលើគោយន្តកន្ត្រៃ ដែល កំពុងរត់លើផ្លូវអាទិភាព របស់ខ្លួនពីខាងស្តាំដៃ បញ្ជ្រាសទិសគ្នា ជាមួយរថយន្តបង្ក បណ្តាលឲ្យអ្នកជិះលើ គោយន្តម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែកតៃកុងគោយន្ត ជួបសំណាងល្អ មិនទទួលគ្រោះថ្នាក់អ្វីឡើយ។

លោក ជា ភារ៉ា ឲ្យដឹងទៀតថា នៅក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ បន្សល់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំណែកសពជនរងគ្រោះ ត្រូវបានដឹកយកទៅស្រុកកំណើត តំកល់ទុកធ្វើ បុណ្យតាមប្រពៃណី រីឯរថយន្តបង្ក និងគោយន្តកន្ត្រៃវិញ ត្រូវបានកម្លាំងនគរបាលចរាចរស្រុក នាំយកទៅរក្សាទុក នៅឯអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការតាមច្បាប់៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម