ជិះ​ម៉ូតូ​ចេញពី​​​ក្លិប​កម្សាន្ត ​ត្រូវ​ក្រុម​ចោរ​ កាប់​ប្លន់​យក​ម៉ូតូ​ស្គូ​​ពីតែ ​មិន​បាន​សម្រេច

 
 

រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ទើបតែ​ជិះ​ម៉ូតូ​ ចេញពី​ផឹកស៊ី​ក្នុង​ ក្លិប​កម្សាន្ត​មួយ ហើយ​បំរុង​ទៅ​ផឹកស៊ី​បន្ត ​នៅ​ក្នុង​ក្លិប​មួយទៀត ​​ត្រូវក្រុម​ចោរប្លន់​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿងយក​ដាវ​មួយ​ដើម កាប់​ប្លន់ម៉ូតូ​តែ​មិន​បាន​សម្រេច​ ដោយ​សារ​​ម៉ូតូ​របស់​បុរស​រង​គ្រោះ ដាក់​កុងតាក់​​បើក​ទៅ​មុខមិន​បាន​។

ហេតុ​ការ​ណ៍នេះ​បានកើតឡើង​ កាលពី​វេលា​ម៉ោង១២ និង១០នាទី​យប់​ពាក់កណ្ដាល​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃទី២៦ ​សីហា ​២០១៥ ត្រង់​ចំណុច​មុខវិទ្យាល័យ​វត្ត​កោះតាម​បណ្ដោយ​ផ្លូវ១៧៤ សង្កាត់បឹង​រាំង ខណ្ឌ​ដូន​ពេញ ។

បុរស​រង​គ្រោះ​ខាងលើឈ្មោះ ម៉ៅ ពិ​ទូ អាយុ២៩ឆ្នាំ ​មុខ​របរជាអ្នក​ចាក់​ភ្លេង រស់នៅ​ក្នុង​សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

យោង​ទៅ​តាម​ប្រភព​ព័​ត៌​មាន ​ពីកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជិះ​ម៉ូតូ​ម៉ាក​ស្គូពីព​ណ៌​ស លាយ​​ផ្កា​​​ឈូក ពាក់​ស្លាក​លេខភ្នំពេញ 1BS-0821 ចេញពី​ក្លិបមួយ​នៅ​ម៉ា​ម្ដុំ​ទួល​គោក ពេល​ជិះ​មក​តាម​ផ្លូវ ១៧៤ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិត​ដល់ ក្លិប អៅ វិត តា ដែល​គាត់​ចង់ទៅ​ហើយ ស្រាប់​តែ​លេច​មុខ​ក្រុម​​ចោរប្លន់​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ​​មួយ​គ្រឿង ម៉ាក  MSX មួយ​គ្រឿង​ទៀតម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ យក​ដាវ​មួយ​ដើម ជិះ​មក​ពីក្រោយកាប់​​ត្រូវ​ខ្នង ​​​បុរស​រង​គ្រោះ​ខាងលើ ប្លន់ម៉ូតូ​​បាន​សម្រេច​​ តែ​ដោយសារ​ម៉ូតូ​របស់​បុរស​រង​គ្រោះ ដាក់​កុងតាក់ទើប​បើក​ទៅ​មិន​បាន ជន​សង្ស័យ​ក៏​បណ្ដើរ​តាម​ផ្លូវ​ ត្រូវបុរស​រង​គ្រោះ​ស្រែ​កថា​ចោរ ។

ខណៈនោះ​ក្រុម​​ចោរ​ភ័យ ក៏​ផ្តួ​ល​ម៉ូតូ​ចោលរត់ឡើង​​​ម៉ូតូ ​របស់​បក្ស​ពួក​ជិះ​គេច យករួចខ្លួនទៅបាត់​អស់​ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើបាន​ទៅ​ដាក់​ពាក្យ បណ្ដឹងនៅ​ប៉ុ​ស្ពិ៍នគរបាល​បឹង​រាំង ដើម្បី​ឱ្យ​​សមត្ថកិច្ចស្រាវ​ជ្រាវ​ ចាប់មុខសញ្ញាក្រុម​ចោរប្លន់​ខាងលើ យក​មក​ចាត់ការ​ទៅ​តាម​​​ច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម