សិដ្ឋ ឆលីដា ត្រូវអ្នកលេង Facebook ទម្លាយថា ស៊ីដាច់លុយធីប នារីនៅ KTV អស់២០០ដុល្លារ
ភ្នំពេញ៖ ពិធីការិនីនិយមតុបតែងខ្លួន បែបសុភាពរាបសារ ស្រគត់ស្រគំ កញ្ញា សិដ្ឋ ឆលីដា កាលពីយប់មិ្សលមិញនេះ ត្រូវបានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមយក្ស Facebook ម្នាក់ ធ្វើការវាយប្រហារ នាងចំៗដោយមិនមានការខ្លាចរអា ជាសាធារណៈថា នាងបានស៊ីដាច់លុយធីប របស់នារីខារ៉ាអូខេ ប្រមាណ២០០ដុល្លារ ។
សម្រាប់ការបញ្ចេញសាររិះគន់នេះ មិនមែនជាលើកទី១ទេ ពោលកាលពីចុងឆ្នាំ២០១៤ កន្លងទៅ ពិធីការិនីប្រចាំកម្មវិធី “Face TO Face” កញ្ញា សិដ្ឋ ឆលីដា ធ្លាប់បានត្រូវព្រនង់ នៃការរិះគន់ ពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook នេះម្តងហើយ ដោយមកដល់ពេលនេះ ក៏មានសាររិះគន់ជាថ្មី ដោយមានម្ចាស់ Account Facebook មួយដែលមានឈ្មោះ ថា “Po Da Ra” បានបង្ហោះសារជា ភាសាខ្មែរថា «នាង សិដ្ឋ ឆលីដា ត្រូវស្រី ktv ជេរប្រទិច ព្រោះស៊ីដាច់លុយធីបគេ ចំនួន 200$...»។
ពាក់ព័ន្ធទៅនឹងការរិះគន់ បែបក្នុងន័យវាយប្រហារ និងជាន់ពន្លិចកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង ម្តងជា២ដង ដោយចោទប្រកាន់ថា នាងជានារីមិនល្អ ហើយថ្មីៗនេះ នាងថែមទាំងបានកេងចំណេញ លុយធីប របស់នារីខារ៉ាអូខេ អស់ប្រមាណ ២០០ដុល្លារ ដោយគ្មានការអៀនខ្មាស មិនសមជាអ្នកសិល្បៈល្បីឈ្មោះឡើយ ។
ទាក់ទងទៅនឹងការរិះគន់នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅ តារាស្រីនាង សិដ្ឋ ឆលីដា ដើម្បីសាកសួរ ឲ្យជម្រះមន្ទិលសង្ស័យនោះបានឡើយ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ។ ប៉ុន្តែ LookingTODAY នឹងស្វាគមន៍សម្រាប់ ការចេញមុខបកស្រាយរបស់នាង នៅពេលក្រោយ ដោយក្ដីរីករាយ។
សូមជម្រាបផងដែរថា កាលពីចុងឆ្នាំ២០១៤ កន្លងទៅនេះ តារាស្រីទម្រង់មុខមូលសំឡេងស្រទន់ កញ្ញា សិដ្ឋ ឆលីដា ធ្លាប់ត្រូវបានគេជេរ ប្រមាថកាតទាន នាងធ្ងន់ៗ មានភាសាអសុរោះជេរប្រមាថ និងមើលងាយកិត្តិយស នាងមិនសំចៃដៃឡើយ។ នៅក្នុងពេលថ្មីៗនេះ នាងក៏បានពើបប្រទះ នឹងការវាយប្រហារជាថ្មីទៀត ដោយថានាងជាអ្នកកេងចំណេញ លុយនារីខារ៉ាអូខេ ថែមទៀតផង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!