អាជ្ញា​ធរ​ខណ្ឌសែនសុខ ​ចាត់វិធាន​ការ​ណ៍ក្តៅ លើ​ក្រុម​អាជីវករ ​លក់​រថយន្តតាម ផ្លូវ​២០០៤

 
 

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​ថេ​ង សុ​ថុ​ល អភិបាលរង​ខណ្ឌ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ២០១៥ នេះ បាន​ចុះ​ទៅ​ធ្វើការ​ស្ទូច​រថយន្ត ដែល​ត្រូវ​ក្រុម​អាជីវក​រ ដាក់​លក់​ដោយ​រំលោភ ​ពាក់​កណ្តាលផ្លូវ​ហើយ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ។

ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ ដោយសារ​ក្រុម​អាជីវករ​ បាន​រំលោភ​យក​ផ្លូវ​ប្រវែង​៥​ម៉ែត្រ ដើម្បី​ដាក់​លក់​រថយន្ត​របស់​ពួក​គាត់ ។ ក្នុង​នោះ អាជ្ញាធរ​ក៏​បាន​ចេញ​ សេចក្តីជូនដំណឹង​ ចំនួន​៣​លើក​មក​ហើយ​ដែរ តែ​ក្រុម​អាជីវករ​ទាំងនោះ​ នៅ​តែ​រឹងទទឹង​ដាក់​លក់ ដែល​បង្ក​ឱ្យ​មានការ​ កកស្ទះ​ច​រា​រណ៍​ជា​រៀងរាល់ថ្ងៃ និង​អាច​មាន​គ្រោះថ្នាក់ ​ផ្សេង​ៗ​ផង​ដែរ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម