អ្នកនាំពាក្យរំពឹងថា អត្រាសិស្ស នឹងប្រឡងជាប់ ច្រើនជាងឆ្នាំមុន
ភ្នំពេញ ៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្តី សង្ឃឹមរបស់ខ្លួន ទុកជា មុនថា បេក្ខជន-បេក្ខនារី ដែលប្រឡងសញ្ញាបត្រ ទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំសិក្សា២០១៥នេះ នឹងមានអត្រា ជាប់ច្រើនជាងឆ្នាំ២០១៤ ព្រោះសិស្សម្នាក់ៗ បាន បង្ហាញពីសមត្ថភាព ពិតប្រាកដ។
ការអះអាងរបស់លោក រស់ សាលីននេះ ក្រោយពេលដែលបេក្ខជន ចូលប្រឡងទាំងអស់ មានទឹកមុខស្វាហាប់ ដែលបង្ហាញ ពីជំនឿងជាក់ លើខ្លួនឯងថា ពួកគេប្រឡងជាប់ ដោយសារ តែសមត្ថភាពផ្ទាល់ ដោយមិនមាន ការយកសំណៅ ឯកសារតាមខ្លួន និងមិនចម្លងពីអ្នកដទៃ ជាពិសេស មានការយាមកាម យ៉ាងតឹងរឹងបំផុត មិនឲ្យមានការបោះប្រ៊ីយ៉ុងពី ខាងក្រៅចូលក្នុងថ្នាក់ ប្រឡងឡើយ។
អ្នកនាំពាក្យរូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៦ ខែសីហា ថា “ខ្ញុំមានសុទិដ្ឋិ និយមថា ខ្ពស់ជាងឆ្នាំ ទៅ (ប្រឡង ជាប់ច្រើន) ដោយសារ ខ្ញុំគិតទិដ្ឋភាព មុនពេលប្រឡងនិង ក្នុងពេល ប្រឡង ។ មុនពេលប្រឡងក្រសួង បានធ្វើការ បណ្តុះបណ្តាល គ្រូបង្គោលអំពីមុខ វិជ្ជាដែលត្រូវបង្រៀន និងបានត្រៀមមេ រៀនសង្ខេបនូវមុខ វិជ្ជាសំខាន់ៗមួយចំនួន ហើយសិស្សទាំង អស់បានរៀន ត្រៀមតាំងពីដើមឆ្នាំផងដែរ”។
លោកបន្តថា បេក្ខជន-បេក្ខនារីទាំងអស់បានធ្វើចំលើយគ្រប់វិញ្ញាសារ និងសរសេរពេញក្រដាស។ ចំណែក អវត្តមានវិញមាន ចំនួនតិច ជាងឆ្នាំមុន ជាក់ស្តែងឆ្នាំមុន អវត្តមានជិត ៧ពាន់នាក់ ប៉ុន្តែឆ្នាំនេះ អវត្តមានជិត ២ពាន់នាក់។
ចំណែក លោក សន ជ័យ តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា បានថ្លែងថា ដំណើរការប្រឡង ក្នុងនេះប្រព្រឹត្ត ទៅយ៉ាងល្អប្រសើរ មិនមានបាតុភូតណាមួយកើត មាន ឡើង ឡើយ។ ប៉ុន្តែមានបញ្ហាត្រង់ ផ្ទះសំណាក់ ដែលបេក្ខជនជួលស្នាក់នៅ មានការឡើង ថ្លៃទ្វេដង បើទោះបីជាក្រសួង បានប្រកាសហាមឃាត់ មិនឲ្យតំឡើងថ្លៃ យ៉ាងណាក៏ដោយ ។
លោកថា ខាងលោកនឹងធ្វើការជួបប្រជុំពិភាក្សាគ្នា ដោយយកប្រធានបទ នៃការឡើងថ្លៃផ្ទះ សំណាក់នេះ ជាធំសម្រាប់ឆ្នាំ២០១៦។
សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងនឹងបិទប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ សម្រាប់ខេត្តកណ្តាល និងភ្នំពេញ ចំណែកនៅតាម បណ្តាផ្សេងទៀតនៅ ថ្ងៃទី២៦កញ្ញា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!