កម្មវិធីប្រកួតថតរូប ដ៏អស្ចារ្យ និង ធំជាងគេនៅកម្ពុជា នឹងប្រព្រឹត្តទៅនា អាទិត្យ ៤ តុលា នៅមជ្ឈមណ្ឌលកោះពេជ្រ
ភ្នំពេញ ៖ ក្រុមហ៊ុន អាយគ្លីក (i-Qlick) ដែលជាតំណាង ចែកចាយ ផលិតផលសុទ្ធម៉ាក Canon ប្រចាំកម្ពុជាបានធ្វើការប្រកាសជាផ្លូវការ ពីកម្មវិធីប្រកួតថត រូបកាណុង ហ្វូតូម៉ារ៉ាតុង ប្រចាំកម្ពុជាឆ្នាំ២១០៥ (Canon PhotoMarathon Cambodia 2015) ដែលនឹងរៀបចំនៅ មជ្ឈមណ្ឌល កោះពេជ្រ អាគារ ខេ&អែល (K & L) រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី ០៤ ខែ តុលា ឆ្នាំ ២០១៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩យប់។ នេះជាឆ្នាំទី ៥ ហើយដែល PhotoMarathon ត្រូវបានរៀបចំ នៅកម្ពុជា ហើយឆ្នាំនេះពិត ជាពិសេស ជាមួយកម្មវិធីប្រកួតអស្ចារ្យ ជាងឆ្នាំមុន និង អាចមាន អ្នកចូលរួម ប្រកួតជាង ១០០០អ្នក។ដោយយោងតាមល័ក្ខខ័ណ្ឌនៃការប្រកួតពីកម្មវិធី Canon PhotoMarathon ទូទាំងទ្វីបអាស៊ី អ្នកចូលរួមប្រកួត ទាំងអស់នឹងត្រូវ ផ្តល់នូវ ប្រធានបទសំរាប់ ការប្រកួត បន្ទាប់មកពួកគេនឹង បញ្ចេញស្នាដៃថតរូប ប្រកបដោយ ភាពប៉ិនប្រសព្វច្នៃប្រឌិតខ្ពស់ ដើម្បីថតរូបល្អបំផុត ពាក់ព័ន្ធនឹងប្រធានបទ និង ត្រលប់មក ប្រគល់រូប អោយបានមុនម៉ោងកំណត់។
ដូចទៅនឹងឆ្នាំកន្លងទៅ។កម្មវិធីប្រកួតថតរូបកាណុង ហ្វូតូម៉ារ៉ាតុង ប្រចាំកម្ពុជា ឆ្នាំ ២១០៥(Canon PhotoMarathon Cambodia) នឹងមានល័ក្ខខ័ណ្ឌ 2 សំរាប់អោយបេក្ខជន ជ្រើសរើស ក្នុងការប្រកួត ល័ក្ខខ័ណ្ឌប្រកួតសំរាប់សិស្ស សាលា (Student Category) និង ល័ក្ខខ័ណ្ឌប្រកួត បើកទូលាយ(Open Category)។ ល័ក្ខខ័ណ្ឌ ប្រកួតសំរាប់ សិស្សសាលា (Student Category) បើកសំរាប់អោយ បេក្ខជន ដែលមានអាយុក្រោម18ឆ្នាំ។ ហើយនេះក៏ ជាផ្នែកមួយ នៃសកម្មភាពរបស់ Canon ក្នុងការលើកទឹកចិត្ត អោយយុវជនវ័យក្មេង កម្ពុជាអភិវឌ្ឍន៍ នូវចំនង់ចំណូលចិត្ត របស់ពួកគេក្នុងវិស័យ ថតរូបផងដែរ។ អ្នកចូលរួមក្រោម ល័ក្ខខ័ណ្ឌប្រកួតសំរាប់ សិស្សសាលា ត្រូវគោរពតាម ល័ក្ខខន្តិកៈនានា ព្រមទាំង ប្រកួតក្រោម ប្រធានបទដូចទៅ នឹងល័ក្ខខ័ណ្ឌប្រកួត សំរាប់ អ្នកចូលរួម ទូទៅផងដែរ ប៉ុន្តែអ្នកចូលរួមក្នុង ល័ក្ខខណ្ឌនេះ នឹងទទួលរង្វាន់ ខុសពីល័ក្ខខណ្ឌប្រកួត សំរាប់អ្នកចូលរួមទូទៅ។
លោក អេនឌី លី អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន i-Qlick ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា បេសកកម្មរបស់យើង គឺធ្វើអោយមានការកើន ឡើងចំនួនអ្នកដែលមាន ចំណាប់អារម្មណ៍នៅក្នុង ការថតរូបហើយ យើងបានធ្វើនេះចាប់តាំងពី ឆ្នាំ2011មក។នេះជាឆ្នាំទីប្រាំ របស់យើងនេះ ក្នុងការប្រារព្ធកម្ម ប្រកួតពីវិធីCanon PhotoMarathon ហើយយើងមានការ រំភើបខ្លាំងណាស់។សម្រាប់ ក្រុមហ៊ុនCanon នៅតែ ជាមេដឹកនាំផ្នែកទីផ្សារមួយនៅទូទាំង ពិភពលោកនិងនៅ ក្នុងប្រទេសកម្ពុជាវាជាការ សំខាន់ដែលយើង បានផ្តល់នូវ បទពិសោធដែលថតរូបបានល្អ។ ដូច្នេះCanon PhotoMarathon គឺជាព្រឹត្តិការណ៍ដ៏ សំខាន់បំផុត សម្រាប់យើងនិង អ្នកថតរូបនៅក្នុងប្រទេសកម្ពុជា។ Canon PhotoMarathon ផ្តល់នូវឱកាសសម្រាប់ អ្នកដែលមាន ចំណាប់អារម្មណ៍នៅ ក្នុងការថតរូបឱ្យទៅជួប មនុស្សផ្សេងទៀត ដែលមានចំណង់ចំណូល ចិត្តដូចគ្នានេះដែរ ពួកគេអាចអភិវឌ្ឍន៍ ជំនាញរបស់ពួកគេ។ ហើយជាការពិតណាស់ ការឈ្នះរង្វាន់គួរឱ្យ ទាក់ទាញនិងPhoto Clinic របស់យើងនៅ ក្នុងខេត្តសៀមរាប និងជប៉ុននឹងប្រឈម អ្នកថតរូបការវ័យក្មេង ដើម្បីជំរុញឱ្យជំនាញ របស់ពួកគេបន្ថែមទៀត។ ជារៀងរាល់ឆ្នាំ យើងមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះ គំនិតច្នៃប្រឌិត និងគុណភាពនៃ ការថតរូបបានធ្វើបទ បង្ហាញដោយ អ្នកចូលរួមរបស់យើង។ អ្នកមានទេពកោសល្យ ការថតរូបពិតជាច្រើននៅ ក្នុងប្រទេសកម្ពុជាហើយ យើងចង់ស្វែងរក និង រក្សាភាពជិត ស្និតជាមួយពួកគេ។
ប្រវត្តិសង្ខេបអំពីការប្រកួតថតរូប Canon PhotoMarathon
Canon PhotoMarathon ត្រូវបានផ្តួចផ្តើមឡើងចេញពីក្រុមហ៊ុន Canon ប្រទេសសិង្ហបូរី ដែលជាកម្មវិធីប្រកួត ថតរូបធំមួយ ហើយបានប្រមូល ផ្តុំអ្នកថតរូបពីគ្រប់ទិសទី ចូលរួមប្រកួតថត រូបពេញមួយថ្ងៃ។ អស់រយៈពេលជាង ១៣ ឆ្នាំ ដោយគិតចាប់ ពីឆ្នាំ ២០០២ មក កម្មវិធីប្រកួតថតរូប Canon PhotoMarathonអាស៊ី ត្រូវបានរៀបចំនៅ 10 ប្រទេសអាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ សិង្ហបូរី ម៉ាឡេស៊ី ថៃ ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី ព្រុយណេ កម្ពុជា ហុងកុង និង តៃវ៉ាន់។
ដៃគូចូលរួមសហការឧបត្ថម្ភ Canon Photo Marathon ២០១៥
Canon PhotoMarathon Cambodia 2015ត្រូវបានរៀបចំដោយក្រុមហ៊ុន អាយគ្លីក (i-Qlick) និងគាំទ្រយ៉ាងពេញទំហឹងដោយ Canon។ ឧបត្ថម្ភធំមដោយហាងThe Coffee Bean and Tea Leaf, ម៉ូតូ Vespa, និង Central Mall។ដៃគូសហការឧបត្ថម្ភហាងនំប៉័ង Tous Les Jours។សហការឧបត្ថម្ភបន្ទាប់មានរោងភាពយន្ត Platinum Cineplex, ទឹកផ្លែឈើ Olatte, ទឹកបរិសុទ្ធ Euro Tech, ទូរសព្ទម៉ាក Acer និង Angkor Photo Festival & Workshop។ ដៃគូសហការសំរាប់ ព័ត៌មានរួមមាន កាសែតកម្ពុជាចុងសប្តាហ៍ និង ក្រុមហ៊ុន សប្បាយ (SABAY)។
អំពីដំណើរការនៃកម្មវិធី
កម្មវិធីប្រកួតថតរូបនេះ បើកអោយចូលរួមអោយគ្រប់ជាតិសាសន៍ទាំងអស់ ដោយមិន ប្រកាន់អាយុ បទពិសោធន៍ ឬ ម៉ាកម៉ាស៊ីន ថតនោះទេ។ អ្នកចូលរួមប្រកួត នឹងត្រូវបញ្ចេញស្នាដៃ ថតរូបឆ្លើយតប នឹងប្រធានបទទាំងបី ក្នុង ពេលវេលាកំណត់។ អ្នកប្រកួត មានពេល បីម៉ោង ដើម្បីប្រកួតសំរាប់ ប្រធានបទនីមួយៗ ដែលនឹងត្រូវប្រកាស នៅវេលាម៉ោង៩ព្រឹក ម៉ោង១២ថ្ងៃ និង ម៉ោង ៣ រសៀល។
គ្រប់រូបភាពទាំងអស់នឹងត្រូវបានវិនិច្ឆ័យអោយពិន្ទុយ៉ាងសុក្រឹត្យពី សំណាក់គណ:កម្មការ ដោយផ្អែកលើ ភាពស៊ីសង្វាក់នឹង ប្រធានបទ ភាពប៉ិនប្រសប់ក្នុង ការបកស្រាយប្រធានបទ ការប្រើពណ៌និងកំរិតពន្លឺ រួមជាមួយការរៀបចំថតទៅលើរូបភាព។
សមាជិកនៃគណកម្មការ សំរាប់កម្មវិធី Canon PhotoMarathon 2015
សមាជិកនៃគណកម្មការសំរាប់ឆ្នាំ២០១៥នេះរួមមាន៖
ល័ក្ខខ័ណ្ឌប្រកូតបើកទូលាយ(Open Category)៖
លោក ScotteHowes - នាយកផ្នែកកែសំរួលរូបភាព ប្រចាំកាសែត ភ្នំពេញប៉ុស្តិ៍
ជេស៊ីការ លីម - អ្នកសំរបសំរួលអាស៊ី ប្រចាំអង្គរហ្វូតូហ្វិសធីវល
លោក ថៃ វណ្ណថាសាស្រ្តាចារ្យថ្នាក់ថតរូប (CIA)និងជាស្ថាបនិក @homePhotography
ល័ក្ខខ័ណ្ឌប្រកួតសំរាប់សិស្សសាលា (Student Category)៖
លោក តាំង ឈិនសុធី - សាស្រ្តាចារ្យថ្នាក់ថតរូប (CIA) និងអ្នកថតរូបសារព័ត៌មាន ប្រចាំ AFP
លោក ផន ភារិទ្ធ(Miller)- សាស្រ្តាចារ្យថ្នាក់ថតរូប (CIA)
លោក Md. Monirul Islam (Moni)- សាស្រ្តាចារ្យថ្នាក់ថតរូប (CIA)
រង្វាន់សំរាប់កម្មវិធី Canon PhotoMarathon 2014
ជ័យលាភីទាំង ១៨ រូប ដោយ ៩រូប ជ្រើសចេញពី (OPEN Category) និង៩រូបទៀត ជ្រើសពី (STUDENT Category) នឹងត្រូវប្រកាស ព្រមជាមួយការ ប្រគល់រង្វាន់នៅ ថ្ងៃប្រកួត វេលាម៉ោង ៧ល្ងាច ក្នុងអគារ K & Lកោះពេជ្រ
ជ័យលាភីទាំង18រូបនៅឆ្នាំនេះនឹងទទួលបាននូវម៉ាស៊ីនថតរូបបែបអាជីប និង ឱកាស ទៅចូលរូម Photo Clinic នៅ Angkor Photo Festival ខេត្តសៀមរាប។
OPEN CATEGORY
Topic 1
- 1st Prize
Canon EOS 6D (Body) (worth $1,854)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 2nd Prize
Canon EOS 760D (W) Body (worth $804)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 3rd Prize
Canon EOS 750 (Body) (worth $732)
3D/2N Photo Clinic at Angkor Photo Festival Siem Reap
Topic 2
- 1st Prize
Canon EOS 6D (Body) (worth $1,854)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 2nd Prize
Canon EOS 760D (W) Body (worth $804)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 3rd Prize
Canon EOS 750 (Body) (worth $732)
3D/2N Photo Clinic at Angkor Photo Festival Siem Reap
Topic 3
- 1st Prize
Canon EOS 6D (Body) (worth $1,854)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 2nd Prize
Canon EOS 760D (W) Body (worth $804)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 3rd Prize
Canon EOS 750 (Body) (worth $732)
3D/2N Photo Clinic at Angkor Photo Festival Siem Reap
STUDENT CATEGORY (Open to participants below 18 years old)
Topic 1
- 1st Prize
Canon EOS 750 (W) Body (worth $732)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 2nd Prize
Canon EOS 750 (W) Body (worth $577)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 3rd Prize
Canon EOS 1200D W/18-55 II (worth $526)
3D/2N Photo Clinic at Angkor Photo Festival Siem Reap
Topic 2
- 1st Prize
Canon EOS 750 (W) Body (worth $732)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 2nd Prize
- Canon EOS 750 (W) Body (worth $577)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 3rd Prize
Canon EOS 1200D W/18-55 II (worth $526)
3D/2N Photo Clinic at Angkor Photo Festival Siem Reap
Topic 3
- 1st Prize
Canon EOS 750 (W) Body (worth $732)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 2nd Prize
Canon EOS 750 (W) Body (worth $577)
3D/2N Photo Clinic at Angkor Photo Festival Siem Reap - 3rd Prize
Canon EOS 1200D W/18-55 II (worth $526)
3D/2N Photo Clinic at Angkor Photo Festival Siem Reap
រង្វាន់ធំពិសេស - ឈ្នះដំណើរកំសាន្តថតរូបCanon ទៅប្រទេសជប៉ុន
ជ័យលាភីពូកែជាងគេមួយរូបក្នុងចំនោម១៨រូបនឹងត្រូវបានជ្រើសរើសអោយចូលរួម ជាមួយជ័យលាភី ដទៃក្នុងតំបន់អាស៊ីដើម្បី ទៅទស្សនាប្រទេសជប៉ុន ក្នុងកម្មវិធីដំណើរ កំសាន្តថតរូបCanon (Canon Photo Clinic) មានតំលៃដល់ទៅ $5,000.00។
ជ័យលាភីសំរាប់រង្វាន់ធំពិសេសនេះនឹងត្រូវជ្រើសរើសពីជ័យលាភីទាំង ១៨រូប ដោយក្រុមហ៊ុន Canon សិង្ហបូរីក្រោម ការពិនិត្យ មើលស្នាដៃថតរូប ទៅតាមការងារ ដាក់ជូននៅ ពេលពួកគេចូលរួម ក្នុងដំណើរកំសាន្តថតរូបAngkor Photo Festival នៅខេត្តសៀមរាប។
រង្វាន់រូបភាពពេញនិយមបំផុត
គ្រប់រូបភាពទាំង ១៨ ពីជ័យលាភីទាំងអស់ពី Open Category និង Student Category នឹងត្រូវបង្ហោះក្នុងទំព័រ ហ្វេសប៊ុក ក្រុមហ៊ុន អាយគ្លីក www.facebook.com/iQlickCambodia ដើម្បីទទួលការបោះឆ្នោត ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៤។ រូបភាពដែលទទួលបានការ ចូលចិត្តនិងសំលេង គាំទ្រច្រើនជាងគេ នឹងទទួល បានរង្វាន់ រូបភាពពេញនិយមបំផុត ជាមួយរង្វាន់ជាប័ណ្ណ ជាវទំនិញស្មើតំលៃ $100 ពីក្រុមហ៊ុន i-Qlick Marketing Co.ltd។
កាលបរិច្ឆេទនៃការចុះឈ្មោះចូលរួមប្រកួត
សូមធ្វើការចុះឈ្មោះចូលរួមប្រកួតអោយបានមុនថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥!
លោកអ្នកអាចចុះឈ្មោះតាមគេហទំព័រភ្ជាប់៖ www.facebook.com/iQlickCambodia
ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 096 871 6355
ឬ មកចុះឈ្មោះផ្ទាល់នៅហាង i-Qlick លក់ផលិតផល Canon តាមអាស័យដ្ឋានអគារលេខ 146 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ (ក្បែរផ្សារទំនើបឡាក់គី)
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!