អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅ ខាងក្រោយយឿត្រី ច្បារពៅ បានរលត់វិញហើយ បំផ្លាញផ្ទះ ៣៦ខ្នង (UPDATE)
ភ្នំពេញ៖ អគ្គិភ័យដ៏សន្ធោរសន្ធៅ ដែលឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅខាងក្រោយយឿត្រី ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវបានបាញ់ ពន្លត់ឲ្យរលត់ទៅវិញទាំង ស្រុងហើយ នៅម៉ោង ១២ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីការ អន្តរាគមន៍របស់ កម្លាំងពន្លត់អគ្គិភ័យ និងសមត្ថកិច្ចពាក់ព័ន្ធ អស់រយៈពេល ជិតមួយម៉ោង។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ឲ្យដឹងថា គ្រោះអគ្គិភ័យ បានបំផ្លាញផ្ទះ ប្រជាពលរដ្ឋខ្នងតូចៗអស់ ៣៦ខ្នង។
បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះនេះ ភាគច្រើនជា ផ្ទះរបស់ជនជាតិ វៀតណាម ហើយប្រតិបត្តិការបាញ់ ពន្លត់អគ្គិភ័យនេះ ប្រើរថយន្តពន្លត់ អគ្គិភ័យចំនួន ២៣គ្រឿង។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យឆាបឆេះប្រជាពលរដ្ឋនៅខាងក្រោយយឿង ត្រីច្បារអំពៅនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ ១១ និង១០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីមូលហេតុ នៃ ការឆាបឆេះនេះ នៅឡើយទេ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!