ផ្ទះសំណាក់ នៅខេត្តតាកែវ ដែលបេក្ខជនប្រឡង ទុតិយភូមិ ជួលស្នាក់នៅ ឡើងថ្លៃកប់ពពក
តាកែវ ៖ បើទោះបីជា លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បានចេញលិខិតណែនាំ ដល់ម្ចាស់ផ្ទះសំណាក់ ទាំងអស់ នៅក្នុងខេត្តតាកែវ កុំឲ្យ តម្លើងថ្លៃក្នុងឱកាស ដែលសិស្សមកពី គ្រប់ស្រុកប្រមូលផ្ដុំគ្នា មកប្រឡងទុតិយភូមិ នៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ និងស្រុកទ្រាំង យ៉ាងណាក៏ដោយ ក៏ម្ចាស់ផ្ទះសំណាក់ មួយចំនួន មិនបានអនុវត្តន៍ ទៅតាមលិខិត ណែនាំរបស់អភិបាល ខេត្តតាកែវនោះទេ។
យុវសិស្ស រដ្ឋា មកពីស្រុកគីរីវង់ ដែលបានជួសផ្ទះសំណាក់ សន្តិភាព នៅជិតវិមានឯករាជ្យ ស្នាក់នៅដើម្បី ចូលរួមប្រឡងទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម បានប្រាប់ឲ្យដឹងថា ផ្ទះសំណាក់នេះ យកថ្លៃមួយ យប់៣០ដុល្លារ ពោលគឺម្ចាស់ផ្ទះ បានតម្លើងថ្លៃ មួយជាបីបើប្រៀបធៀប និងថ្ងៃធម្មតា។
បើតាមយុវជនខាងលើ រូបគេមិនមានលទ្ធភាព ជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ ម្នាក់ឯងនោះទេ គឺរូបគេនិងមិត្តភ័ក្រពីរនាក់ទៀត បានចូលលុយគ្នា ដើម្បីជួលបន្ទប់ស្នាក់នៅ រួមគ្នាចំនួនពីរថ្ងៃ។
បេក្ខជនប្រឡងទុតិយភូមិម្នាក់ទៀត ដែលមកពីស្រុកអង្គបុរី បានថ្លែងឲ្យដឹងថា បានថ្លែង ឲ្យដឹងថា រូបគេរួមនិងមិត្តភ័ក្របីនាក់ផ្សេង ទៀត នៅក្នុងភូមិ បានមកជួលផ្ទះសំណាក់ «ស្វីតហូម» ស្នាក់នៅក្នុងតម្លៃមួយដែល ខុសពីថ្ងៃធម្មតាដែរ ។
បេក្ខជនទាំងអស់ខាងលើ បានសំណូមពរ ឲ្យអាជ្ញាធខេត្ត ជាពិសេស លោកអភិបាល ខេត្តតាកែវ ឡាយ វណ្ណៈ ដែលតែងតែយក ចិត្តទុកដាក់ និងគិតគូពីសុខទុក្ខ របស់ក្រុមយុវជន និងប្រជាជននោះ សូមជួយដុសក្អែលម្ចាស់ផ្ទះសំណាក់ ទាំងអស់នោះផង។
សូមកុំឲ្យម្ចាស់ផ្ទះសំណាក់ ទាំងអស់នេះយកឱកាស់ដែលក្មេងប្រឡង មកធ្វើមានធ្វើ បានទាំង ងងើលដោយគ្មានពិចារណាអ្វីនោះ ។ ព្រោះបេក្ខជន ទាំងអស់ ដែលមកជួលបន្ទប់ស្នាក់ នៅប្រឡង គឺភាគច្រើនសុទ្ធ តែជាកូនអ្នកស្រែ ដែលមានជីវភាព មិនសូវធូធាប៉ុន្មាននោះទេ។
ពាក់ព័ន្ធទៅនិងបញ្ហានេះលោក មូល វិចឹត្រ អភិបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មុននិង ប្រឡងប៉ុន្មានថ្ងៃ លោកអភិបាល ខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ផ្ទះសំណាក់ នៅក្នុងខេត្តតាកែវកុំ ឲ្យតម្លើងថ្លៃបន្ទប់។ ក៏ប៉ុន្តែម្ចាស់ ផ្ទះមួយចំនួន នៅតែតម្លើងថ្លៃ ដោយសំអាងថា ការឡើងថ្លៃនេះគឺ បណ្ដាលមកពីបេក្ខជន ប្រឡងបាន ស្នាក់នៅគ្នាច្រើន។
លោកអភិបាលក្រុង បានមានប្រសាសន៍បន្តថា លោកនិងរាយការណ៍ ជួនលោក អភិបាលខេត្ត ឲ្យបានជ្រាបពីបញ្ហានេះ ដើម្បីធ្វើយ៉ាងណារួមគ្នា ដោះស្រាយកុំឲ្យបញ្ហានេះ កើតឡើងជាថ្មីទៀត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!