យុវតីមានផ្ទៃពោះ ៣ខែ ស្រែកឲ្យគេជួយពីក្នុងមឈ្ឈូស បង្កការភ្ញាក់ផ្អើល (មានវីដេអូ ពេលគាស់ផ្នូរ)

 
 

ហុងឌូរ៉ាស៖ ក្មេងស្រីវ័យជំទង់ ដែលត្រូវបាន​ គ្រូពេទ្យអះអាងថាស្លាប់ បានងើបពីក្នុងក្ដារមឈ្ឈូស និងស្រែកឲ្យគេជួយ ក្រោយពីនាង ត្រូវបានគេកប់ ប៉ុន្ដែជាចុងក្រោយ នាងបានស្លាប់ ម្ដងទៀត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Neysi Perez អាយុ ១៦ឆ្នាំ ដែលទើបតែរៀបការ និងមានផ្ទៃពោះ ៣ខែ បានសន្លប់បាត់បង់ ស្មារតី បន្ទាប់ពីនាង ងើបពេលយប់ ដើម្បីចូលបន្ទប់ទឹក នៅឯផ្ទះរបស់នាង នៅ La Entrada ភាគខាងលិចប្រទេស ហុងឌូរ៉ាស នៃអាមេរិកកណ្ដាល។ នៅក្នុងនោះ ត្រូវបាន គេជឿជាក់ថា នាងប្រហែលជា សន្លប់ដោយសារតែ ភិតភ័យ និងភ្ញាក់នឹងសម្លេងគ្រាប់ កាំភ្លើង។ តែនៅពេលដែល នារីរូបនេះ ចាប់ផ្ដើមបែកពពុះមាត់ ឪពុកម្ដាយនាងដែលមានជំនឿ ទៅលើសាសនា បានហៅគ្រូអាចារ្យក្នុងស្រុក មកជួយនាងទៅវិញ ដោយពួកគេយល់ថា នាងកំពុងតែ ត្រូវខ្មោចឬបិសាច សន្ធិត។ បន្ថែមពីនោះ ក្រុមគ្រួសារ និងបងប្អូននាង បានប្រាប់ពីរបៀប គ្រូអាចារ្យនេះ បណ្ដេញខ្មោចចេញ ពីក្នុងខ្លួននាង ប៉ុន្ដែក្រោយមក នាងបានបាត់បង់ជីវិត និង ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដែល ៣ម៉ោង ក្រោយមក នាងត្រូវបាន ប្រកាសថាស្លាប់។ 

បន្ទាប់ពីនាងស្លាប់ សាកសពរបស់នាង ត្រូវបានគេកប់ ជាមួយនឹង រ៉ូបមង្គលការ ដែលមួយថ្ងៃក្រោយពី កប់សាកសពនាង ប្ដីនាងដែលមាន ឈ្មោះថា Rudy Gonzales បានទៅលេងផ្នូរនាង តែបែរជាលឺសម្លេង នាងស្រែកឲ្យជួយ និងបង្ក ឲ្យមានការ ភ្ញាក់ផ្អើលតែម្ដង។ ភ្លាមៗក្រុមគ្រួសារ នាងបានមកជួយគាស់ យកមឈ្ឈូសនាងចេញ ដែលពិតជា ប្រទះឃើញថា ស្នាមកញ្ចក់មឈ្ឈូស មានស្នាមប្រេះ និងដៃនាង មានរបួស ហើយនាងត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ។

តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យ បានធ្វើការអះអាងថា នាងពិតជាស្លាប់មែន និងគ្មាន សញ្ញាណាមួយ ថានាងនៅរស់មាន ជីវិតនោះទេ។ ជាចុងក្រោយ ក្រុមគ្រួសារនាង ក៏ដឹកសាកសពនាង និងក្ដារមឈ្ឈូស ទៅកាន់ កន្លែងកប់សាកសព ដើម្បីកប់សារជាថ្មី។

នេះបើយោងតាម សម្ដីគ្រូពេទ្យមួយចំនួន បានឲ្យដឹងថា នារីខាងលើ ប្រហែលជារងនូវការ ភិតភ័យខ្លាំង ដែលបណ្ដាល ឲ្យបេះដូងនាងឈប់ លោតមួយរយៈពេល ខណៈដែលម្ដាយនាង បន្ទោសទៅលើ គ្រូពេទ្យដែលឆាប់ចេញ ក្រដាសមរណៈភាពដល់ កូនស្រីគាត់៕

សកម្មភាពដែលក្រុមគ្រួសារនាង គាស់ផ្នូរនាងម្ដងទៀត


វីដេអូ៖


រូបភាពរបស់នាង នាង Neysi Perez កាលពីនៅរស់

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម