សង្ស័យ​ខឹង ​ឪពុក​ស្តីឱ្យ យុវជន​ម្នាក់ ​លោត​សម្លាប់​ខ្លួន​ ពី​ជាន់​ទី​៣​ បញ្ចប់ជីវិត​ ខ្លួនឯង

 
 

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បញ្ចប់ជីវិត ​ខ្លួនឯង​ដែល​មើលទៅ​ គួរ​ឱ្យ​រន្ធត់​បំផុត គឺ​លោត​ទម្លាក់​ខ្លួន ​ពីលើ​ផ្ទះ​ជួល​ជាន់​ទី​៣ កាលពី​វេលា​ម៉ោង​ ៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០១៥ ស្ថិត​ក្នុង​សង្កាត់​អូ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា ។

យុវជន​ដែល ​លោត​សម្លាប់​ខ្លួន ​ខាងលើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ហេង សា​វុន អាយុ​១៩ ឆ្នាំ មុខរបរ​ជា​អ្នក​អូសរ​ទះ​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី ស្នាក់​នៅផ្ទះ​ជួល​លេខ​៣៥E3 ជាន់​ទី​៣ សង្កាត់​អូរ​ឫស្សី​១ ខណ្ឌ​៧​មក​រា ។

ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ដំបូង​គេ​ឮ​សូរ​ សំឡេង​ឌឹ​ប​ដូច​ផ្លែ​ដូង ឬ​ខ្នុរ​ធ្លាក់​ពីលើ​ដើម ក៏​នាំ​គ្នា​ចោល​ភ្នែក​ ទៅ​មើល​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​យុវជន​ម្នាក់ ​ដេក​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​ស្លាប់​បាត់​ទៅ​ហើយ ។

ទោះជា​យ៉ាងណា​ចំពោះ​ករណី​នេះ​ត្រូវ​បាន ​ប្រភព​ផ្សេង​គ្នា​បាន​និយាយ​ថា យុវជន​ខាងលើ​សង្ស័យ​ខឹង​ឪពុក​ស្តីឱ្យ​ទើប​លោត​ សម្លាប់​ខ្លួនឯង​បែប​នេះ ហើយ​ចំណែកឯ​ប្រភព​មួយ​ផ្សេង ​ទៀត​បាន​ប្រាប់​ថា យុវជន​រង​គ្រោះ​ទើបតែ​ចេញពី​ធ្វើការ​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី បាន​មក​អង្គុយ​លេង​លើ​ធ្នឹម​ជាន់​ទី​៣ ដែល​មានកំ​ពស់​១៥​ម៉ែត្រ ស្រាប់តែ​កំពុង​តែ​អង្គុយ​បាន​របេះ​ដៃ​ធ្លាក់ ​មក​ក្រោម​ប​ណ្តោ​ល​ឲ្យ​ស្លាប់ ​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បាន​និមន្ត​ព្រះសង្ឃ​មក​សូត្រធម៌​ ចម្លង​ព្រលឹង និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​លោត ឬ​ធ្លាក់​ពីលើ​ទី​ខ្ពស់​បណ្តាល​ឲ្យ​បាក់​ក ​ស្លាប់​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម